ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអះអាងថាប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទុះសង្គ្រាមនុយក្លេអ៊ែ និងការប៉ះទង្គិចផ្នែកយោធាណាមួយជាមួយសហរដ្ឋអាម៉េរិក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នាថ្ងៃនេះ។
មេដឹកនាំកូរ៉េខាងជើងលោក គឹម ចុងអ៊ុន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសុន្ទរកថា រដ្ឋបាល Yoon Suk-yeol របស់កូរ៉េខាងត្បូងកំពុងយកអាម៉េរិកធ្វើជាខែលការពារខ្លួនហើយកូរ៉េខាងត្បូងកំពុងរីកមាឌចង់បះគ្នាជាមួយកូរ៉េខាងជើង។
លោក គឹម ជុងអ៊ុន សង្គត់ធ្ងន់ថាការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យកូរ៉េខាងជើងប្រឈមនឹងហានីភ័យ កូរ៉េខាងជើងនឹងឆ្លើយតបភ្លាមៗនិងក្តីវិនាសអាចនិងទុកជូនកូរ៉េខាងត្បូង។ លោក Kim បន្តថា “ខ្ញុំបញ្ជាក់ម្តងទៀតថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រឈមមុខគ្នាផ្នែកយោធាណាមួយជាមួយសហរដ្ឋអាមេរិក”។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានសាកល្បងមីស៊ីល និងមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ដែលខ្លួននិយាយថាអាចផ្ទុកអាវុធនុយក្លេអ៊ែរជីវសាស្ត្រ នឹងអាចកម្ទេចកូរ៉េខាងត្បូងបានលឿនជាទីបំផុតប្រសិនបើសង្រ្គាមផ្ទុះឡើង៕