ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ។
បើតាមព្រះរាជក្រឹត្យ ការតែងតាំងមុខតំណែង ឯកឧត្តម គីម រិទ្ធី ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
សូមជម្រាបថា ឯកឧត្តម គីម រិទ្ធី គឺជាកូនប្រុសរបស់ឯកឧត្តម គន់ គីម។ឯកឧត្តម ជាអតីតជាអភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។