Smart saver cctime web bannertif

មេខ្យល់ជនជាតិចិនដែលជួញដូរមនុស្សមកកម្ពុជាត្រូវបានចាប់ខ្លួននៅថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ប៉ូលិសថៃ នៅថ្ងៃទី២៣ កក្កដាកន្លងទៅ បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ នៅអាកាសយានដ្ឋានទីក្រុងបាងកក ពីបទជួញដូរមនុស្សផ្តល់ទៅឱ្យក្រុមឆបោកតាមប្រព័ន្ធអីធើណេត ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា និង ប្រទេសឡាវ។

ជនសង្ស័យដែលប៉ូលិសថៃចាប់ខ្លួនមានឈ្មោះ Zhou Dawei ភេទប្រុស សញ្ជាតិចិន។កន្លងមក ជនសង្ស័យនេះ ត្រូវបានអាជ្ញាធរនៃប្រទេសចិន បានចេញដីកាប្រកាសតាមចាប់ខ្លួន ស្តីពីបទជួញដូរមនុស្ស និងស្នើសុំកិច្ចសហការជាមួយប្រទេសពាក់ព័ន្ធ។

ប៉ូលិសថៃបានសហការជាមួយអាជ្ញាធរចិន បើកការស៊ើបអង្កេតលើបុរសជនជាតិចិនម្នាក់ រហូតឈានទៅដល់ការចាប់ខ្លួនជាផ្លូវការនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានបាងកក។ជនសង្ស័យខាងលើមកដល់អាកាសយានដ្ឋានបាងកកភ្លាមនោះ ត្រូវបានប៉ូលិសថៃចាប់ខ្លួនភ្លាមៗ ហើយយកទៅមណ្ឌលឃុំខ្លួនរបស់ព្រលានយន្តហោះ។ ក្រោយមក ជនសង្ស័យបានសារភាពថា រូបគេពិតជាបានជួញដូរជនជាតិចិនទៅកម្ពុជា និងឡាវ តាមប្រព័ន្ធទូរស័ព្ទពិតមែន។

ក្រោយពេលកើតហេតុ ប៉ូលិសចិន បានស្នើសុំបញ្ជូនជនសង្ស័យទៅប្រទេសចិនវិញ និង ទទួលទោសតាមច្បាប់។នៅម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែកក្កដា ប៉ូលីសថៃ បានធ្វើមាតុភូមិនិវត្តន៍ជនសង្ស័យខាងលើទៅកាន់ទីក្រុង Guangzhou ប្រទេសចិន តាមរយៈក្រុមហ៊ុន China Southern Airlines ជើងហោះហើរCZ3082៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង