Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ពលរដ្ឋមីយ៉ាន់ម៉ានៅថៃបាតុកម្មជុំវិញការសម្លាប់សកម្មជន៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បាតុករជាង ៣០០នាក់ ដែលភាគច្រើនជាជនជាតិមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតមីយ៉ានម៉ា នៅផ្លូវ Saton ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ ដើម្បីថ្កោលទោសការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤នាក់ថ្មីៗនេះ ដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្មដោយរបបយោធាមីយ៉ាន់ម៉ា។

បាងកក៖ មនុស្សរាប់រយនាក់មកពីប្រទេសមីយ៉ាន់ម៉ាបានតវ៉ានៅខាងក្រៅស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកកកាលពីរសៀលថ្ងៃអង្គារនេះដើម្បីថ្កោលទោសរដ្ឋាភិបាលរបស់ខ្លួនចំពោះការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបួននាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយអនុវត្ត "អំពើភេរវកម្ម" កាលពីថ្ងៃចន្ទ។

បាតុករមីយ៉ាន់ម៉ាលើកទង់ជាតិប្រទេសរបស់ខ្លួនដោយពួកគេបានកាន់កាប់ផ្លូវថ្មើរជើង និងកំណាត់ផ្លូវ Sathon ខាងក្រៅស្ថានទូត ដោយស្រែកថា មីន អ៊ុងឡាំង ចុះចេញទៅ អ្នកខ្លះក៏បាននាំយករូបភាពរបស់លោកស្រី Aung San Suu Kyi ឬបដាដែលសរសេរថាដោះលែងលោកស្រីទៅហើយ បញ្ឈប់ឧក្រិដ្ឋកម្មសម្លាប់សាសន៍ឯងជាបន្ទាន់" ខណៈអ្នកខ្លះទៀតលើកម្រាមបីជាកាយវិការតវ៉ា។

អ្នកស្រី Myat Mon Kyaw អាយុ ៣០ ឆ្នាំ ជាសកម្មជនប្រជាធិបតេយ្យមីយ៉ាន់ម៉ា ដែលបានរស់នៅក្នុងប្រទេសថៃអស់រយៈពេលប្រាំមួយខែ បាននិយាយថា នាងពិតជាតក់ស្លុតជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងពីការប្រហារជីវិតសកម្មជនទាំង៤។ នាងបន្ថែម៖ «ខ្ញុំសោកស្តាយ និងខឹងខ្លាំងណាស់ ខ្ញុំបានយំយ៉ាងខ្លាំងកាលពីម្សិលមិញ»ហើយវាជារឿងគួរឲ្យសោកសង្វេកជាទីបំផុត។

ដោយឡែកលោក Yao អាយុ ២៨ ឆ្នាំដែលបានរស់នៅក្នុងប្រទេសថៃអស់រយៈពេល ១៨ ឆ្នាំហើយបានចូលរួមក្នុងការតវ៉ាជាមួយប្រពន្ធនិងកូនស្រីអាយុប្រាំពីរខែបាននិយាយថាការសម្លាប់នេះមិនអាចទទួលយកបានទេ។ លោកបន្តថា ខ្ញុំគិតថា គ្មានប្រទេសណាធ្វើរឿងបែបនេះដាក់ប្រជាជនខ្លួនឯងទេ នេះជាស្ថានភាពដ៏សោកសៅមួយ ជាពិសេសសមាជិកគ្រួសាររបស់ពួកគេ មិនត្រូវបានជូនដំណឹងទេ រហូតដល់ពួកគេបានទទួលមរណភាពទៅហើយទើបសមត្ថកិច្ចជូនដំណឹង។លោកថា ប្រសិនបើរដ្ឋាភិបាលថៃផ្តល់ជំនួយណាមួយ ពួកគេនឹងសុំជំនួយក្នុងការប្រគល់លោកស្រី អ៊ុងសាន ស៊ូជី ឲ្យឡើងកាន់តំណែងជាអាជ្ញាធរវិញ។លោកបានសន្និដ្ឋានថា “មានតែលោកស្រី ស៊ូជី ទេដែលអាចជួយសង្គ្រោះប្រជាជនមីយ៉ាន់ម៉ាពីភាពចលាចលនេះបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង