681 ezgif.com resize
Swift cc time

ក្រុមហ៊ុន២បោះទុនវិនិយោគនៅកម្ពុជាជាង១៤លានដុល្លារ បង្កើតឱកាសការងារជាង៣ពាន់កន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២ ក្នុងទុនវិនិយោគសរុបជាង១៤លានដុល្លារ និងបានបង្កើតឱកាសការងារជាង៣ពាន់កន្លែង។ ក្រុមហ៊ុនទាំង២នេះ វិនិយោគលើគម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ សម្លៀកបំពាក់ និងកាបូបគ្រប់ប្រភេទ។

ក្រុមហ៊ុនទាំងពីរមានដូចជា៖ ១. MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

ចំពោះក្រុមហ៊ុនទី២ មានឈ្មោះថា BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.២៣៦កន្លែង។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង