
ភ្នំពេញ៖ ការបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២១៣,៥៩០នាក់ ក្នុងនោះភ្ញៀវជាតិ ១៩២,០៥០នាក់នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៥៤០នាក់។ តួលេខខាងលើបានបន្តថមថយប្រមាណ ៥,៦៧% ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៣,១៧៤នាក់, ខេត្តកំពត ៣១,៣២៣នាក់, ខេត្តសៀមរាប ២៦,៧៤៣នាក់, ខេត្តបាត់ដំបង ២០,៥១២នាក់, រាជធានីភ្នំពេញ ១៨,០៩៨នាក់, ខេត្តកណ្តាល ១៦,២៤៥នាក់, ខេត្តកែប ១០,៥៣១នាក់ និងខេត្តពោធិ៍សាត់ ៨,៤៩២នាក់។
គួរបញ្ជាក់ថា តួលេខខាងលើបានបន្តថមថយប្រមាណ ៥,៦៧% ធៀបនឹងសប្តាហ៍កន្លងមក។ អាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានី-ខេត្ត ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន។ ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក ទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ហើយផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងខេត្តកំពង់ឆ្នាំង ត្រូវហូរផ្តាច់មិនអាចធ្វើដំណើរកើត៕