
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាម៉េរិក ពីការផលិតអាវុធជីវសាស្រ្តនៅក្នុងប្រទេសអ៊ុយក្រែន ដោយការចោទប្រកាន់នេះធ្វើឡើងក្រោយពីកូរ៉េខាងជើងបានព្យាយាមចាក់រុកអាម៉េរិកឲ្យចេញមុនបងស្រាយពាក់ព័ន្ធទៅនឹងការលួចធ្វើសង្រ្គាមជីវសាស្រ្តនឹងសំងំផលិតអាវុធជីវសាស្រ្តនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែស៊ីអិនអេ។
បើតាមមន្រ្តីស៊ើបការណ៌សំងាន់របស់កូរ៉េខាងត្បូងបានអៈអាងថា ក្រុងព្យុងយ៉ាងដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូកាលពីខែកុម្ភៈបាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិកគឺជា "ដើមហេតុនៃវិបត្តិអ៊ុយក្រែន" ហើយកូរ៉េខាងជើងប្រកាន់គោលជំហរថាអាម៉េរិកនៅពីក្រោយរឿងដើមហេតុនៃការផ្ទុះសង្រ្គាមរុស្សីជាមួយអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានគូសបញ្ជាក់នាថ្ងៃអាទិត្យនេះថាអាម៉េរិក "បានបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តជាច្រើននៅក្នុងប្រទេសជាច្រើន និងតំបន់រាប់សិប រួមទាំងអ៊ុយក្រែន ដោយមិនគោរពសន្ធិសញ្ញាអន្តរជាតិ"។
ដោយឡែកទីក្រុងមូស្គូកាលពីខែមីនាបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទផ្តល់មូលនិធិដល់ការស្រាវជ្រាវលើការអភិវឌ្ឍអាវុធជីវសាស្រ្តនៅអ៊ុយក្រែនដែលបានឈ្លានពានដោយរុស្ស៊ីជិតប្រាំខែមុន។ ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវបានបដិសេធថាមិនមានមន្ទីរពិសោធន៍ដែលមានបំណងផលិតអាវុធជីវសាស្រ្តនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ដោយសហរដ្ឋអាមេរិកបាននិយាយថាការចោទប្រកាន់នេះគឺជាសញ្ញាមួយដែលទីក្រុងម៉ូស្គូអាចនឹងប្រើយុទ្ធសាស្ត្របែបនេះដោយខ្លួនឯង។
លោក Izumi Nakamitsu អគ្គលេខាធិការរងកិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ ក៏បាននិយាយកាលពីខែមីនាថា អង្គការសហប្រជាជាតិ «មិនបានដឹងពីកម្មវិធីអាវុធជីវសាស្ត្រណាមួយនៅក្នុងអ៊ុយក្រែនទេ»៕