
វៀតណាម៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងចំណោមទីផ្សារដែលទទួលពលករវៀតណាមភាគច្រើនដែលមានប្រាក់ចំណូលខ្ពស់បំផុតប្រហែល $១,៤០០ និង $១,៨០០ ក្នុងមួយខែ។ បច្ចុប្បន្ននេះ ជនជាតិវៀតណាមជាង ៦០០,០០០ នាក់កំពុងធ្វើការលើកិច្ចសន្យានៅក្នុងប្រទេស និងដែនដីចំនួន ៥០ដែលមានជាង ៩០ ភាគរយនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់។
បើតាមលោកលោក Nguyen Nhu Tuan អនុប្រធានទីភ្នាក់ងារឃោសនារបស់នាយកដ្ឋានបាននិយាយថា វៀតណាមបានចាប់ផ្តើមបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩២ ហើយរហូតមកដល់បច្ចុប្បន្នមានជនជាតិវៀតណាមប្រហែល ៣៥០,០០០នាក់ត្រូវបានជួលឲ្យទៅធ្វើការនៅទីនោះ។ លោកបន្តថា ក្នុងករណីភាគច្រើន កម្មករជាធម្មតាធ្វើការពី ៣ ទៅ ៥ ឆ្នាំដោយប្រាក់ចំណូលជាមធ្យម ១,២០០-១,៤០០ដុល្លារក្នុងមួយខែ។ ពលករចំណាកស្រុកក្នុងប្រទេសកូរ៉េខាងត្បូងរកចំណូលបានពី ១,៤០០-១,៨០០ ដុល្លារក្នុងមួយខែ ដោយមាន ៩០ ភាគរយត្រូវបានជ្រើសរើសពីប្រព័ន្ធអនុញ្ញាតការងារ (EPS) ដែលជាការធ្វើចំណាកស្រុកបណ្តោះអាសន្នដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូងដែលបានចាប់ផ្តើមនៅឆ្នាំ ២០០៤ ។
លោក Tuan បានសង្គត់ធ្ងន់ថា "ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ឥឡូវនេះទាំងអស់ប្រឈមមុខនឹងនិន្នាការចំនួនប្រជាជនវ័យចំណាស់ច្រើនរហូតដល់ខ្វះកម្លាំងក្មេងៗសម្រាប់ធ្វើការធ្ងន់ក្នុងប្រទេស ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ទិសដៅទាំងនោះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ការនាំពលបន្ថែមពីវៀតណាម" ។
គួរបញ្ជាក់ថាប្រទេសជប៉ុននាំមុខគេជាមួយពលករក្រៅស្រុកប្រមាណ ២៥០,០០០នាក់ បន្ទាប់មកតៃវ៉ាន់មាន ២៣០,០០០ និងកូរ៉េខាងត្បូងមាន ៤០,០០០នាក់ ដោយត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្ររបស់នាយកដ្ឋានការងារក្រៅប្រទេសដែលជាអង្គភាពនៃក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច៕