Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

JICAបន្តគាំទ្រលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជានាពេលអនាគត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (ស្ដាំដៃ) និង ឯកឧត្តម HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (ឆ្វេងដៃ)

ភ្នំពេញ៖ គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានបង្ហាញពីបំណងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតបន្ថែមរបស់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាងក្រសួងសាធារណការនឹងដឹកជញ្ជូន ជាមួយ JICA អំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតបន្ថែមទៀតរបស់កម្ពុជា។

នៅក្នុងឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារJICA ដែលបានផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) រហូតសម្រេចបានជោគជ័យតាមការគ្រោងទុក ក៏ដូចជាគម្រោងពង្រីកកំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ, វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជួយសម្របសម្រួលដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ថនានារបស់ជប៉ុនកន្លងមកឱ្យសម្រេចបានជោគជ័យ និងបានបង្ហាញពីបំណងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតបន្ថែមរបស់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង