ភ្នំពេញ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡា មានទីតាំងនៅចំកណ្តាលក្រុងភ្នំពេញ ដែលជាទីតាំងល្អ មានចំណតរថយន្តធំទូលាយ ជាពិសេសជាទីប្រជុំជន ជាប់នឹងផ្សារដើមគរ មានមនុស្សច្រើនកុះករ និងមានសក្កានុពលទីផ្សារក្នុងការទាក់ទាញភ្ញៀវ។ សម្រាប់បងប្អូនអាជីវករ ដែលមានបំណងពង្រីកអាជីវកម្ម ក៏ដូចជាការចាប់ផ្តើមបង្កើតអាជីវកម្មថ្មី ក្នុងការលក់គ្រឿងអេឡិចត្រូនិក ទូរស័ព្ទ និងគ្រឿងបន្លាស់ផ្សេងទៀត គឺជាឱកាសទីផ្សារដ៏ល្អក្នុងការជួលតូប ដើម្បីប្រកបអាជីវកម្ម។
ជាការកត់សម្គាល់ រយៈពេលពីរឆ្នាំកន្លងមកនេះ វិបត្តិសេដ្ឋកិច្ចដោយសារជំងឺ Covid – 19 បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មស្ទើរគ្រប់វិស័យ សម្រាប់អាជីវករដែលលក់នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡា មិនថាបោះដុំ រឺលក់រាយមានការធ្លាក់ចុះ តែពុំមានផលប៉ះពាល់ខ្លាំងដល់អាជីវករប៉ុន្មានទេ។ ដោយមានការយកចិត្តទុកដាក់ពី គណៈគ្រប់គ្រង់មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡាតែងតែគិតគូរពីទុក្ខលំបាករបស់អាជីវករ មិនថាស្ថិតក្នុងស្ថានភាពបែបណា កន្លងមកក្រុមហ៊ុនមានការបញ្ចុះតម្លៃរហូតដល់ ៧០% ដើម្បីជួយសំរួលដល់អាជីវករដែលកំពុងជួបការលំបាក។
លោក ងន់ ស៊ាងម៉េង ជានាយកគ្រប់គ្រង មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡា បានមានប្រសាសន៍ថា ចំពោះការវិនិយោគ និងការបង្កើតមជ្ឈមណ្ឌលមួយនេះឡើង ក្រុមហ៊ុនមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍ ក៏ដូចជាជំរុញដល់ផ្នែកទីផ្សារ សម្រាប់អាជីវកម្មបោះដុំធំ ក្នុងការចែកចាយអោយកាន់តែទូលំទូលាយ។
ក្រុមហ៊ុនបានរៀបចំយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយផលិតផល ដោយផ្តោតលើការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក ( ទូរស័ព្ទ ) ដែលជាទីផ្សារប្រមូលផ្តុំធំជាងគេ សម្រាប់បោះដុំ និងលក់រាយ និងបង្កភាពងាយស្រួលដល់អាជីវករ ដែលប្រកបអាជីវកម្មលក់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកផ្សេងៗ ដោយមិនពិបាកស្វែងរកដៃគូរសហការក្នុងការទិញលក់ បោះដុំ រឺលក់រាយ ជាពិសេសសម្រាប់អាជីវករតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដោយគ្រាន់តែមកកាន់មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡា ជាប់ផ្សារដើមគរ។
នាយកគ្រប់គ្រង បានបន្តថា ដោយឡែកសម្រាប់ ឆ្នាំ ២០២២ នេះ ចំពោះអាជីវករចាស់ ក្រុមហ៊ុននៅតែបន្តបញ្ចុះតម្លៃជូនដដែល ហើយអ្វីដែលកាន់តែពិសេស សម្រាប់អាជីវករថ្មី គឺយើងមានប្រម៉ូសិន
១. សម្រាប់អាជីវករដែលមកជួលតូប ចាប់ពីខែ កក្កដា ក្រុមហ៊ុនមិនគិតថ្លៃឈ្នួលតូបរយៈពេល ២ ខែ និងបញ្ចុះតម្លៃ ៥០% រយៈពេល ៥ខែ ។
២. ក្រុមហ៊ុនបានសហការជាមួយ ធនាគារ កាណាឌីយា ដែលជាដៃគូរ ដោយអាជីវករអាចបង់សេវាផ្សេងៗតាមរយៈ App របស់ធនាគារ។ មួយវិញទៀត យើងក៏មានផ្តល់កម្ចីពិសេសទៅដល់អាជីវករក្នុង មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡា សម្រាប់បើកអាជីវកម្មថ្មី និងពង្រីកបន្ថែមផងដែរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡាបានបើកដំណើរការចាប់តាំងពីឆ្នាំ ២០១៩ ក្នុងគោលដៅផ្គត់ផ្គង់ទីផ្សារយ៉ាងធំ ដោយផ្តោតទៅលើការបោះដុំ និងលក់រាយគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ៕
ទំនាក់ទំនងជួលតូបដោយផ្ទាល់តាមរយៈ៖ 087 822 022 / 078 822 022
ទីតាំង៖ ជាប់បណ្តាយមហាវិថីម៉ៅសេទុង(២៤៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក, រាជធានីភ្នំពេញ (រោងការវិមានចរណៃចាស់)។