ខេត្តព្រះសីហនុ៖ គម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្ត និងកំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុ មានចំនួន១៩៤ គម្រោង និងមានទុនវិនិយោគសរុបចំនួន ៣០.០៩១.០៦១.៩២៤ ដុល្លាអាមេរិក។នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្សាយនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២០។
ក្នុងរបាយការណ៍បានគូសបញ្ជាក់ថា គម្រោងវិនិយោគលើវិស័យអចលនទ្រព្យ មានចំនួន១២ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ១.០៦៦.៥០០.០០០ ដុល្លាអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០ ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ២.៥៨៦,២៦ ហិកតា ទុនវិនិយោគសរុប ១.៤៨១.៣៥៨.៨០២ ដុល្លាអាមេរិក ។ គម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច មានចំនួន៥ ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ១១.៧២៨ ហិកតា ទុនវិនិយោគសរុប ១១២.៥៤៨.៩២៤ ដុល្លាអាមេរិក។
គម្រោងវិនិយោគដីជួលរយៈពេលវែង មានចំនួន៣ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ៧.០៥១,៩៧ ហិកតា ទុនវិនិយោគសរុប ៧.៦៩៣.០៣៤.៤៤០ ដុល្លាអាមេរិក។ គម្រោងវិនិយោគកោះឆ្នេរ មានចំនួន២០ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ១១.៦៣៧ ហិកតា ទុនវិនិយោគសរុប ៣.៩០០.៥៧០.២៥១ ដុល្លាអាមេរិក។ គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ មានចំនួន៦០ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ១០.៧៤៥.៦០១.៨៤៩ ដុល្លាអាមេរិក។
គម្រោងវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម មានចំនួន១១ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ២១៣.៩៥៣.៥៤០ ដុល្លាអាមេរិក។ គម្រោងវិនិយោគលើវិស័យកម្មន្តសាល មានចំនួន០៦ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ៥៩.០៦៣.៦៧៤ ដុល្លាអាមេរិក។ គម្រោងវិនិយោគលើវិស័យការច្នៃម្ហូរអាហារ ផលិតភេសជ្ជៈ និងថ្នាំជក់ មានចំនួន០៩ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ៣៣៤.៧២៩.៧៤០ ដុល្លាអាមេរិក។
គម្រោងវិនិយោគលើវិស័យការច្នៃឈើ គ្រឿងសង្ហារឹម មានចំនួន០៦ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ១០២.៩៦៥.៨៨០ ដុល្លាអាមេរិក ។គម្រោងវិនិយោគលើវិស័យសំណង់ មានចំនួន០៣ ក្រុមហ៊ុន ទុនវិនិយោគសរុប១៤៧.៩២២.០៥០ ដុល្លាអាមេរិក។ គម្រោងវិនិយោគលើវិស័យទូរគមនាគមន៍ មានចំនួន០២ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ៩៨៧.០១៩ ដុល្លាអាមេរិក។
គម្រោងវិនិយោគលើវិស័យអាជីវកម្មរ៉ែ មានចំនួន០២ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ៧.០៧៩.៩០៥ ដុល្លាអាមេរិក។គម្រោងវិនិយោគលើវិស័យ រោងចក្រ សហគ្រាសមានចំនួន៤៧ ក្រុមហ៊ុន/គម្រោង ទុនវិនិយោគសរុប ៤.២០០.៦៨៥.៨៣២ ដុល្លាអាមេរិក៕