ភ្នំពេញ៖ យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេលឆមាសទី១នាឆ្នាំ២០២២នេះ ចំនួននៃការនាំចេញអង្ករកម្ពុជាសរុប ៣២.៧២ម៉ឺនតោន កើនឡើង១៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ក្នុងនោះចំនួននៃការនាំចេញទៅកាន់ប្រទេសចិនមានប្រហែល ១៦.៨២ម៉ឺនតោន កើនឡើង១៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ សូមបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារនាំចេញអង្ករកម្ពុជាធំជាងគេ៕
