
ស្រីលង្កា៖ ប្រជាជននៅទីក្រុងកូឡុំបូកាលពីថ្ងៃទី១៩ បានប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងការប្រជែងរបស់លោក Ranil Wickremesinghe សម្រាប់តំណែងជាប្រធានាធិបតីស្រីលង្កា។
សភារបស់ប្រទេសនឹងជ្រើសរើសក្នុងចំណោមលោក Ranil Wickremesinghe, សមាជិកសភាស្រីលង្កា និងមេដឹកនាំអំណាចប្រជាជនជាតិ (NPP) ដើម្បីជំនួសអតីតប្រធានាធិបតីលោក Gotabaya Rajapaksa បន្ទាប់ពីការលាលែងពីតំណែងរបស់លោក។
មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅតាមផ្លូវ ដើម្បីបញ្ចេញសំឡេងមិនពេញចិត្តចំពោះការប្រជែង របស់លោក Wickremesinghe សម្រាប់សន្លឹកឆ្នោតជាប្រធានាធិបតី។
ទាំងកងទ័ព និងប៉ូលីស ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវទៅដល់សភា និងការល្បាតជុំវិញអគារ។ ជាមួយនឹងភាពអាសន្នត្រូវបានប្រកាស ធ្វើឲ្យអាជ្ញាធរមិនចង់ប្រថុយប្រថានលើការបោះឆ្នោតនោះទេ។
អ្នកតវ៉ាបាននិយាយថា «បច្ចុប្បន្នលោក Ranil Wickremesinghe មិនតំណាងឱ្យអាណត្តិរបស់ប្រជាជនទេ។ គាត់មិនមានអំណាចស្របច្បាប់ក្នុងការធ្វើជាប្រធានាធិបតីស្តីទី ឬប្រធានាធិបតី ឬអ្វីទាំងអស់។ ដូច្នេះគោលបំណងសំខាន់របស់យើង គឺគាត់ត្រូវតែចុះចេញពីតំណែង»។
ប្រជាជនស្រីលង្កាសង្ឃឹមថា មេដឹកនាំថ្មីនឹងអាចទាញប្រទេសជាតិចេញពីវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨ ។