.jpg?1658285763)
កណ្ដាល៖ មន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិមួយរូប បានចេញមុខប្រតិកម្មទៅលើ ការបម្រើសេវាសាធារណៈរបស់មន្ត្រីសូរិយោដី ស្រុកកោះធំ ខេត្តកណ្តាល ដែលបម្រើនការងារក្បាច់រចនាបែបចង់ទារលុយក្រៅសេវា។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រើប្រាស់ហ្វេសប៊ុកផ្លូវការរបស់ខ្លួន បង្ហោះរិះគន់ចំៗពីរបៀបបម្រើសេវាសាធារណៈរបស់មន្ត្រីសូរិយោដី ស្រុកកោះធំ ដោយមិនគិតសូម្បីតែជាមន្ត្រីរាជការដូចគ្នា។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្រាប់ដល់មន្ត្រីសូរិយោដីស្រុកកោះធំថា បើសិនទារលុយឱ្យដឹងទារលុយ កុំក្បាច់រចនាច្រើន ហើយបើតែទាល់ច្រកបុកភ្នំក៏លោកហ៊ានបុកដែរ។ប៉ុន្តែក្រោយបង្ហោះសារនេះបានប៉ុន្មានម៉ោង ដោយមានស្នើសុំលុបលោកក៏បានសម្រេចចិត្តលុបតាមសំណើរ ហើយរង់ចាំការសន្យា។
តែយ៉ាងណាក៏ដោយមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិមួយរូប បានសង្គត់ធ្ងន់ថា អាជ្ញាធរ ជាឳពុកម្តាយទី២ដែលប្រជាជនខ្វះមិនបាន ចុះបើឳពុកម្តាយគិតតែផឹកសប្បាយ និង រកគ្រប់វិធីរឹតកកូនៗចាក់យកឈាមគ្មានស្គាល់អ្នកមានឬអ្នកក្របែបនេះ តើប្រជាជនសង្ឃឹមអ្វី?