Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបើកដំណើរការសម្រាប់តែបុគ្គលិកក្រុមហ៊ុន និង មន្ត្រីជំនាញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្ដើមបេីកដំណើរការសាកល្បងជាផ្លូវការចាប់ពីថ្ងៃទី ១៦​ កក្កដា ឆ្នាំ២០២២នេះ។ការបើកឱ្យដំណើរការនេះ ជាការសាល្បងបច្ចេកទេស លំហូរការបង់ប្រាក់ ហើយអ្នកដែលអាចធ្វើដំណើរបានមានតែបុគ្គលិកក្រុមហ៊ុន និង មន្ត្រីជំនាញប៉ុណ្ណោះ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រាប់ស៊ីស៊ីថាមស៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្ដើមបេីកដំណើរការសាកល្បង ផ្ទៃក្នុង ចំពោះលក្ខណៈបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរនីមួយៗ ពោលមិនមែនសម្រាប់សាធារណៈឡើយ។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមដំណើរការសាកល្បងផ្ទៃក្នុងនូវបញ្ជបង់ប្រាក់ មានចំនួន ៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញ ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ។បញ្ជរទី២ នៅគីឡូម៉ែត្រ២៦ ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅចំណុចគីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។បញ្ជរទី៤ នៅចំណុចគីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរទី៥ នៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ខាងកើតច្រកចូលតំបន់ក្បាលឆាយ។

លោក ហ៊ាង សុទ្ធាយុត្តិ ថ្លែងថា "ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនទាន់ដំណើរការនៅឡើយទេ នេះជាការសាល្បងបច្ចេកទេស លំហូរការបង់ប្រាក់តែប៉ុណ្ណោះ មិនមែនសម្រាប់សាធារណៈឡើយ គឺគ្រាន់តែសម្រាប់បុគ្គលិកក្រុមហ៊ុន និងមន្ត្រីជំនាញប៉ុណ្ណោះ"

គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ អនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។ផ្លូវនេះមានប្រវែង ១៨៧.០៥គីឡូម៉ែត្រ  ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នៅពេលគម្រោងនេះដំណើរការ នឹងជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និង ជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង