Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តតៃនិញប្រទេសវៀតណាមជំរុញការតភ្ជាប់វិស័យទេសចរណ៍ជាមួយខេត្តសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីជួបពិភាក្សាការងារ និងជំរុញការផ្សព្វផ្សាយទីផ្សារពាណិជ្ជកម្ម ព្រមទាំងការតភ្ជាប់ទំនាក់ទំនង និងសហប្រតិបត្តិការវិស័យទេសចរណ៍ រវាងខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីជួបពិភាក្សានេះរៀបចំឡើងដោយលោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត និងលោក TRUONG VAN HUNG ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តតៃនិញ និងមានការចូលរួម លោកនាយកទីចាត់ការទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ លោកលោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងគណៈប្រតិភូអមដំណើរ សរុបចំនួន ៣៥នាក់។

នៅក្នុងឱកាសនេះ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត បានមានមតិស្វាគមន៍ និងជម្រាបជូនអង្គពិធីពីស្ថានភាពភូមិសាស្ដ្រ ហេដ្ឋារចនាសម្ព័ន្ធខេត្ត សក្កានុពលទេសចរណ៍ក្នុងខេត្តសៀមរាប និងមានកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ រវាងបណ្ដាក្រុមហ៊ុនទេសចរណ៍នៃខេត្តទាំងពីរ និងពិភាក្សាលើកំណត់ហេតុកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សា អង្គពិធីក៏បានធ្វើបទបង្ហាញនិងវីដេអូស្ដីពីសក្ដានុពលវិស័យទេសចរណ៍ នៃខេត្តនីមួយៗ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាខេត្តទាំងពីរ ពីគ្រប់មជ្ឍដ្ឋាន និងគ្រប់ជាតិសាសន៍៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង