ចិន៖ សៀវភៅសបានចង្អុលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ គឺជាព្រឹត្តិការណ៍សុខាភិបាលសាធារណៈបន្ទាន់ដ៏ធ្ងន់ធ្ងរមួយលើកដែលរីករាលដាលលឿនបំផុត ក្របខ័ណ្ឌចម្លងទូលំទូលាយបំផុតនិងកម្រិតបង្ការនិងគ្រប់គ្រងលំបាកបំផុតចាប់តាំងពីការចាប់បដិសន្ធិឡើងនូវសាធារណរដ្ឋប្រជាមានិតចិនមក។ការរីករាលដាលនៃជំងឺកូវីដ១៩លើកនេះជាវិបត្តិមួយ ហើយក៏ជាការសាកល្បងសមត្ថភាពដ៍សំខាន់មួយសម្រាប់ប្រទេសចិនផងដែរ។បក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់និងចាត់វិធានការយ៉ាងឆាប់រហ័ស។
លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានដឹកនាំនិងចាត់ចែងបញ្ជាដោយផ្ទាល់ដែលបានពង្រឹងជំនឿចិត្ត ប្រមូផ្តុំនូវកម្លាំងសាមគ្គីភាពនិងចង្អុលបង្ហាញពីទិសដៅសម្រាប់ប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះ។
ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បន្ទាប់ពីឆ្លងកាត់ការខិតខំប្រឹងប្រែងដ៏លំបាកលំបិន ប្រទេសចិនបានបង់តម្លៃ និងពលីយ៉ាងច្រើនសន្ធឹក ហើយបានផ្លាស់ប្តូរស្ថានភាពជំងឺឆ្លងប្រកបដោយប្រសិទ្ធិភាពដែលបានចំណាយពេលវេលាប្រមាណ ៣ ខែទទួលបានលទ្ធផលសំខាន់ក្នុងការយកជ័យជម្នះលើសង្គ្រាមការពារខេត្តហ៊ូប៉ីនិងសង្គ្រាមការពារទីក្រុងវូហានដោយបានគាំពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជន ក្នុងន័យចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំពារសន្តិសុខសុខាភិបាលសាធារណៈក្នុងតំបន់និងពិភពលោក។
ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈអំពីសហគមន៍រួមវាសនានៃមនុស្សជាតិជានិច្ចកាលនិងបង្ហាញនូវទំនួលខុសត្រូវរបស់ប្រទេសដ៏ធំមួយ បានរួមគ្នាពុះពារការលំបាកជាមួយបណ្តាប្រទេសដទៃទៀត។ប្រទេសចិនកាន់អាកប្បកិរិយាស្របច្បាប់ បើកទូលាយ មានតម្លាភាពនិងទទួលខុសត្រូវជានិច្ច រាយការណ៍ព័ត៌មានស្តីពីជំងឺកូវីដ១៩ភ្លាមៗជូនសហគមន៍អន្តរជាតិ ចែករំលែកដោយឥតលាក់លៀមជាមួយបណ្តាភាគីនានាអំពីបទពិសោធន៍បង្ការ គ្រប់គ្រងនិងព្យាបាលជំងឺកូវីដ ១៩ ព្រមទាំងផ្តល់ជំនួយមនុស្សធម៌តាមលទ្ធភាពដល់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងនេះនៅទូទាំងពិភពលោក។
សៀវភៅសបានចង្អុលបង្ហាញថា នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាលពាសពេញទូទាំងពិភពលោក។ប្រទេសចិនជឿជាក់យ៉ាងមុតមាំថា ឱ្យតែសហគមន៍អន្តរជាតិជួយគ្នាទៅវិញទៅមកនិងរួមសុខ រួមទុក្ខជាមួយគ្នា ក៏ប្រាកដជានឹងយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដើរចេញពីគ្រាលំបាកក្នុងប្រវត្ដិសាស្ដ្ររបស់មនុស្សជាតិលើកនេះនិងអបអរទទួលនូវអនាគតកាន់តែល្អបវរក្នុងការអភិវឌ្ឍមនុស្សជាតិមិនខាន៕