
ហូជីមិញ៖ អាជ្ញាធរនៅទីក្រុងហូជីមិញ បានជម្លៀសប្រជាជនរាប់រយគ្រួសារចេញពីក្បែររោងចក្រគីមី ដែលបានឆេះអស់រយៈពេល ៤ ថ្ងៃមកហើយ ដោយបានសម្លាប់រុក្ខជាតិ និងសត្វក្នុងស្រុកយ៉ាងច្រើន នៅក្នុងបរិវេណនោះ។
អគ្គីភ័យបានចាប់ផ្តើមនៅយប់ថ្ងៃទី ៩ ខែកក្កដានៅរោងចក្រទំហំ ១,០០០ ម៉ែត្រការ៉េដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាហារមួយនៅផ្លូវ Tran Dai Nghia ក្នុងស្រុក Binh Chanh ហើយមិនទាន់រលត់នៅឡើយទេគិតត្រឹមថ្ងៃពុធ។
អ្នកនាំពាក្យប៉ូលិសស្រុក Binh Chanh បាននិយាយថា រោងចក្រនេះមានម្សៅក្លរីន និងថ្មកំបោរ ដូច្នេះទឹកមិនអាចប្រើប្រាស់ដោយផ្ទាល់ដើម្បីពន្លត់ភ្លើងបានទេ ប៉ុន្តែគ្រាន់តែអាចការពារជាបណ្តើរៗប៉ុណ្ណោះ។ ផ្សែងដែលចេញពីភ្លើងដែលមានផ្ទុកសារធាតុក្លរីន បានសាយភាយចម្ងាយ ៣០០ ម៉ែត្រ ដែលបង្ខំឲ្យមានការជម្លៀសចេញ។
រុក្ខជាតិជុំវិញ ដើមឈើ និងវាលស្រែ កំពុងងាប់ ហើយភក់ត្រូវបានគ្របដោយប្រេង។ សត្វចិញ្ចឹមដូចជាឆ្កែ ឆ្មា និងមាន់ទាបានងាប់យ៉ាងច្រើន។
អាជ្ញាធរបាននិយាយថា បុគ្គលិកត្រូវបានដាក់ប្រចាំការនៅកន្លែងនោះ ដើម្បីរក្សាសុវត្ថិភាពប្រជាជន។ ម្ចាស់រោងចក្រក៏បានជួយផ្លាស់ប្តូរទីលំនៅគ្រួសារមួយចំនួនផងដែរ។ ពេលនេះអាជ្ញាធរ កំពុងរៀបចំបញ្ជីគ្រួសាររងគ្រោះដើម្បីរៀបចំផែនការសងសំណង៕