Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ហុងកុងគ្រោងណែនាំ«ខ្សែដៃតាមដានអេឡិចត្រូនិក»សម្រាប់ពលរដ្ឋធ្វើចត្តាលីស័ក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ហុងកុងគ្រោងណែនាំ«ខ្សែដៃតាមដានអេឡិចត្រូនិក»សម្រាប់ពលរដ្ឋធ្វើចត្តាលីស័ក ប្រភពរូប៖ The Guardian

ចិន៖ ប្រធានសុខាភិបាលរបស់ខ្លួនបានប្រកាសថា ទីក្រុងហុងកុងគ្រោងនឹងណែនាំខ្សែដៃតាមដានអេឡិចត្រូនិកសម្រាប់ពលរដ្ឋដែលធ្វើចត្តាឡីស័កពីផ្ទះ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ។ អ្នកបំពានច្បាប់ដាក់ឱ្យនៅដាច់ដោយឡែក ប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ និងអាចជាប់គុកទៀតផង។

រដ្ឋលេខាធិការក្រសួងសុខាភិបាល Lo Chung-mau បានប្រកាសពីការផ្លាស់ប្តូរនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ដោយនិយាយថា ខ្សែដៃនេះគឺមានគោលបំណងបញ្ឈប់អ្នកឆ្លងពីការរីករាលដាលជំងឺបន្ថែមទៀត ហើយនឹងដំណើរការលើកម្មវិធី «Leave Home Safe» ដែលបានចេញផ្សាយកាលពីឆ្នាំមុន។

ចំពោះអ្នកបំពានលើបទបញ្ជាចត្តាឡីស័ករបស់ហុងកុងអាចផាកពិន័យរហូតដល់ ៣,២០០ ដុល្លារ និង អាចជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ។ បុគ្គលដែលធ្វើចត្តាឡីស័កនៅផ្ទះ ត្រូវធ្វើដូច្នេះរយៈពេលពីរសប្តាហ៍ ទោះបីជាត្រូវបានអនុញ្ញាតឱ្យចាកចេញ ឬធ្វើតេស្តអវិជ្ជមានរយៈពេលពីរថ្ងៃជាប់គ្នាក៏ដោយ។

ហុងកុងពីមុនតម្រូវឱ្យអ្នកមកដល់ក្រៅប្រទេសប្រើខ្សែដៃដែលមាន QR កូដតែមួយគត់ ដើម្បីពិនិត្យចូល និងជាគណនីសម្រាប់ចលនារបស់ពួកគេ។ ឧបករណ៍នេះ ត្រូវបានជំនួសដោយបច្ចេកវិទ្យាតាមដានពិតប្រាកដ។ ប្រព័ន្ធនេះត្រូវបានកំណត់ដើម្បីពង្រីកទោះបីជារដ្ឋាភិបាលមិនបាននិយាយថា តើខ្សែដៃប្រភេទណាដែលខ្លួននឹងប្រើសម្រាប់គំនិតផ្តួចផ្តើមចុងក្រោយបង្អស់។

លេខាធិការសុខាភិបាល ក៏បានកត់សម្គាល់ថា ហុងកុងនឹងអនុវត្តប្រព័ន្ធកូដពណ៌ស្រដៀងនឹងកន្លែងនៅក្នុងប្រទេសចិន ដែលដាក់ស្លាកកម្រិតហានិភ័យនៃការឆ្លងផ្សេងៗគ្នាដូចជា ពណ៌លឿងឬក្រហម។ អ្នកដែលមានការកំណត់ពណ៌ក្រហមនឹងប្រឈមនឹងការដាក់កំហិតយ៉ាងខ្លាំងលើការធ្វើចលនារបស់ពួកគេ រួមទាំងការហាមប្រាមទាំងស្រុងលើការចូលទៅកន្លែងសាធារណៈ ខណៈពណ៌លឿងមានកម្រិតតិចជាង។

នាយកដ្ឋានសុខាភិបាលបាននិយាយថា ខ្លួនបានកត់ត្រាករណីឆ្លងក្នុងស្រុកថ្មីចំនួន ២.៥៥៨ ករណីកាលពីថ្ងៃអង្គារ ក៏ដូចជាការឆ្លងចំនួន ២១១ ផ្សេងទៀតក្នុងចំណោមអ្នកធ្វើដំណើរមកពីបរទេស ខណៈអ្នកស្លាប់សរុបចំនួន ៩,៤២០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង