Cctimesw1140xh150cm copy

ចិនបង្កើតQRកូដ សម្រាប់សាធារណៈជនរាយការណ៍ពីសកម្មភាពល្បែងឆ្លងដែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

(ចិន)ក្រសួងសន្តិសុខសាធារណៈចិនបានប្រកាសបង្កើតវេបសាយ អ៊ីមែល និងទូរសារ សម្រាប់សាធារណជនទូទៅរាយការណ៍សកម្មភាពល្បែងស៊ីសងឆ្លងដែនខុសច្បាប់ និងបទឧក្រិដ្ឋខុសច្បាប់។

យោងតាមក្រសួងសន្តិសុខសាធារណៈចិនបានអោយដឹងថា៖ ការបង្កើតវេបសាយ អ៊ីមែល និងទូរសារនេះគឺក្នុងគោលបំណងបង្ក្រាបនិងបង្កើនការគ្រប់គ្រងសកម្មភាពល្បែងស៊ីសងឆ្លងដែនខុសច្បាប់និងបទឧក្រិដ្ឋ ដែលធ្វើអោយងាយស្រួលសម្រាប់សាធារណជនទូទៅរាយការណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងឆ្លងដែន ។

មហាជនអាចស្កេនលេខកូដ QR ពិសេសឬចូលទៅគេហទំព័រ ក្រសួងសន្តិសុខសាធារណៈ(dbjb.mps.gov.cn) ដើម្បីរាយការណ៍ពីតម្រុយដែលពាក់ព័ន្ធបានយ៉ាងឆាប់រហ័ស។ក្នុងពេលជាមួយគ្នានេះក៏មានបង្កើតអ៊ីមែល([email protected]) និងទូរសារ (010-66261404) ផងដែរ ហើយមហាជនត្រូវបានស្វាគមន៍និងលើកទឹកចិត្តអោយរាយការណ៍យ៉ាងសកម្ម ។

ទន្ទឹមនឹងនេះក៏លើកទឹកចិត្តអោយមនុស្សដែលជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសង ឱ្យលាតត្រដាងបទឧក្រិដ្ឋដែលពាក់ព័ន្ធដើម្បីទទួលបានការសំរាលទោសទៅតាមច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន ល្បែង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង