ភ្នំពេញ៖ ខណៈពេលដែលមានការរីករាលដាលនៃកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាជាង១០០លានដុល្លារ ដើម្បីគាំទ្រវិស័យកាត់ដេរ រួមទាំងកម្មវិធីបណ្តុះបណ្តាល នឹងការបង្កើនផលិតភាពកម្មករផងដែរ។ នេះបើតាមប្រសាសន៍ឯកឧត្តម ហេង សួរ រដ្ឋខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សក្នុងស្រុកកាលពីពេលថ្មីៗនេះ។
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគ្រោងត្រៀមកញ្ចប់ថវិកាជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកម្មករកាត់ដេរ រួមទាំងកម្មវិធីបណ្តោះបណ្តាល នឹងការបង្កើនផលិតភាពកម្មករ ខណៈពេលដែលមានការផ្ទុះនៃការរីករាលដាលនៃកូវីដ១៩។
ឯកឧត្តមបានន្តថា បើគិតចាប់ពីខែកុម្ភៈរហូតមកដល់ពេលបច្ចុប្បន្ននេះ មានកម្មករព្យួរជាង២៥ម៉ឺននាក់។ សម្រាប់កម្មករ២៥ម៉ឺននាក់នេះ គឺរាជរដ្ឋាភិបាលក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ឧបត្ថម្ភចំនួន១២លានដុល្លារ ដើម្បីត្រៀមបើកផ្តល់ឱ្យកម្មករផដដែរ។ ចំពោះការផ្តល់ជូនថវិកាជូនកម្មករ ខាងរាជរដ្ឋាភិបាលនឹងផ្តល់ដំណឹងជូនតាមលក្ខណៈបច្ចេកទេសជាបន្តបន្ទាប់ទៀត។
តាមគោលការណ៍ ការផ្តល់ជូនកញ្ចប់ថវិកាពីរាជរដ្ឋាភិបាលមានរយៈពេល២ខែ ហើយបើមានលទ្ធភាពរាជរដ្ឋាភិបាលនឹងបន្តផ្តល់ជូនចំនួន២ខែទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕