Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជន២៣រូបបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ប្រចាំខេត្តពោធិ៍សាត់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សិក្ខាកាមសរុបចំនួន២៣នាក់ដែលចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ សិក្ខាកាមសរុបចំនួន២៣នាក់ (ស្រី១៨នាក់) បានបញ្ចប់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់បុគ្គលិកដែលមានជំនាញទាប និងកំពុងបម្រើកាងារនៅតាមអាជីវកម្ម។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីលើកកម្ពស់ជំនាញ និងពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

បើតាមសេចក្ដីជូនដំណឹង ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ក្នុងគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa-UNIDO “AFTER” Project) បានរៀបចំវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់បុគ្គលិកដែលមានជំនាញទាប និងកំពុងបម្រើកាងារនៅតាមអាជីវកម្ម ដើម្បីលើកកម្ពស់ជំនាញ និងពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរ។

ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយផ្តោតលើចំណេះដឹង និងជំនាញរួមមាន៖ (១) ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារ នៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១)នីតិវិធីក្នុងភោជនីយដ្ឋាន និង (១២)អនាម័យ សន្តិសុខ និងសុវត្ថិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង