Cctime 6monthsfree desktop
Cc times  web banner kh (2)

រដូវភ្លៀងធ្លាក់បានធ្វើឱ្យកម្ពុជាធ្លាក់ចុះភ្ញៀវទេសចរជាង៦ភាគរយនៅចុងសប្ដាហ៍ទី១ខែកក្កដានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន ២៩៧,៤០២នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៨,៦៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨,៧២១នាក់។ តួលេខនេះមានការថមថយប្រមាណ ៦,៧៣% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលនៅរដូវភ្លៀង ចលនាទេសចរផ្ទៃក្នុងតែងមានការថមថយជាធម្មតា។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍នៃខេត្តព្រះសីហនុ នៅតែជាគោលដៅពេញនិយមដែលទទួលបានភ្ញៀវទេសចរផ្ទៃក្នុងច្រើនជាងគេ ខណៈខេត្តសៀមរាប ក៏បានទទួលភ្ញៀវទេសចរច្រើនផងដែរបន្ទាប់ពីមានបើកដំណើរការរមណីយដ្ឋានសំខាន់មួយចំនួន និងការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសជាបន្តបន្ទាប់។

ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៤.៦០៨ នាក់, ខេត្តសៀមរាប ៤៦.៦២០ នាក់, ខេត្តបាត់ដំបង ៤០.៤១៩ នាក់, ខេត្តកំពត ៣៩.៨៧៩ នាក់, ខេត្តកែប ១៦.១៨៧ នាក់, រាជធានីភ្នំពេញ ១៥.៦៥៣ នាក់, ខេត្តពោធិ៍សាត់ ១២.៧៦៩ នាក់ និងខេត្តកំពង់ស្ពឺ ១១.០៩៧ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង