
ភ្នំពេញ៖ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុងស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ជាពិសេសដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខបានទៀតផង។ នេះបើតាមការបង្ហោះលើផេកជាផ្លូវការរបស់សម្ដេចតេជោ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាងស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់។
យោងតាមផេកផ្លូវការបស់សម្ដេចតេជោ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា អាងទឹកស្អុយស្ទឹងមានជ័យក្លាយជាប្រឡាយបេតុងស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់។
លើសពីនេះ វាក៏អាចដោះស្រាយបញ្ហាទឹកជន់លិចនៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង តាមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់សមិទ្ធផលដែលបានកសាងនេះ ឱ្យបានគង់វង្ស នឹងរួមគ្នាធ្វើអនាម័យក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាតនៅតាមទីកន្លែរស់នៅ៕

