Cctime 6monthsfree desktop
Cc times  web banner kh (2)

តុលាការបានចេញដីកាតាមចាប់ខ្លួនប្តីប្រពន្ធពីរនាក់ពីបទ«ឆបោក»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកចៅក្រុមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីរនាក់ប្តីប្រពន្ធមានឈ្មោះ ឡាយ ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 011214954 និងប្តីឈ្មោះ អ៊ឹម រតនៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 040232154(01) អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ៦០V ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ រំលោភលើទំនុកចិត្ត និងបទ ឆបោក តាមបញ្ញត្តិមាត្រា ៣៩១, មាត្រា ៣៩២, មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ កាលពីអំឡុងឆ្នាំ២០១៩ ដល់ខែតុលា ឆ្នាំ២០២០ និងបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមរកជនត្រូវចោទទាំងពីរនាក់ប្តីប្រពន្ធខាងលើដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

បើបងប្អូនបានឃើញជនត្រូវចោទទាំងពីរ សូមជួយផ្តល់ដំណឹងតាមរយះលេខ ០៣១ ៤៥៦ ២៣៥៦ នឹងជូនជាសារគុណ។ សូមអរគុណ!



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង