Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ប៊ុហ្វេឌីមសាំពិសេស និងមុខម្ហូបចិន នៅភោជនីយដ្ឋាន Hall of Golden Chimes របស់ណាហ្គាវើលដ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes គឺជាភោជនីយដ្ឋានដែលមានបម្រើជូនគ្រឿងសមុទ្រ និង ម្ហូបបែបចិនកាតាំង លំដាប់កំពូលមួយក្នុងរាជធានីភ្នំពេញ។ គ្រប់មុខម្ហូបរួមទាំងបង្អែម ត្រូវបានច្នៃដោយក្រុមមេចុងភៅជនជាតិ​ចិន​ដ៏ចំណានដែលមានបទពិសោធន៍យូរឆ្នាំ។អតិថិជនអាចអញ្ជើញទៅពិសាប៊ុហ្វេឌីមសាំ រៀងរាល់ថ្ងៃ ក្នុងពេលថ្ងៃត្រង់ ពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល។

ភោជនីយដ្ឋាន Hall of Golden Chimes របស់ណាហ្គាវើលដ៍ មានបម្រើជូនគាវបង្គា គាវសាច់ជ្រូក ទាខ្វៃ សាច់ខ្វៃ បបរគ្រឿងសមុទ្រ នំផ្កាអូស្មាន់ថឹស នំការ៉ុតជាមួយទឹកជ្រលក់អ៊ិចអូ គាវបែបទាវជីវ នំត្រាវចៀន សាច់ជ្រូកសាស៊ីវជាមួយស៊ុតចៀន បាយជាមួយបន្លែ បបរសាច់ជ្រូកជាមួយពងទាខ្មៅ តែមៀនក្រៀមជាមួយផ្លែហ្គូជីបឺរីជាមួយពុទ្រាក្រហម។ល។

រីឯបង្អែម មានដូចជា នំបាយដំណើបរាងផ្លែសារី នំប៉ាវ នំរូបក្ងានស្នូលស្លឹកតើយ នំប៉ាវស្នូលពងទា និងផ្លែឈើស្រស់ជាមួយចាហួយខ្មៅដែលស័ក្តិសមបំផុតសម្រាប់ការជួបជុំ និងពិសាជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និង ដៃគូធុរកិច្ច។

គាវបង្គា ដែលអតិថិជនមិនគួររំលងនៅភោជនីយដ្ឋាន Hall of Golden Chimes មានរសជាតិឆ្ងាញ់ជាប់ចិត្ត និង ប្លែកមាត់។ សម្បកគាវ ត្រូវបានរុំជាមួយបង្គា រីឯទឹកស៊ុបត្រូវបានរម្ងាស់រយៈពេល ៨ ម៉ោង ហើយបន្ទាប់មកត្រូវបានយកទៅចំហុយ។ សាច់ជ្រូកសាស៊ីវ ត្រូវបានអាំងជាមួយទឹកឃ្មុំដែលមានបម្រើជូនជាមួយស៊ុតចៀន និង អង្ករផ្កាម្លិះ នឹងធ្វើឲ្យអតិថិជនសរសើរមិនដាច់ពីមាត់។

ឌីមសាំ រសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ និង ប្រកបដោយភាពច្នៃប្រឌិតនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes ត្រូវបានច្នៃដោយមេចុងភៅដ៏ចំណាន និង ប្រើគ្រឿងផ្សំស្រស់គុណភាពខ្ពស់ស្រស់ៗរៀងរាល់ថ្ងៃ។ប៊ុហ្វេឌីមសាំ មានបម្រើជូនក្នុងតម្លៃ ២៩ដុល្លារ កុមារអាយុក្រោម ១២ ឆ្នាំទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ និង កុមារអាយុក្រោម ៥ ឆ្នាំទទួលទានឥតគិតថ្លៃ។

មានអាហារដែលត្រូវបានច្នៃតាមរូបមន្តយ៉ាងពិសេសជាច្រើនមុខទៀតផងដែរ ដូចជា បាយរុំបង្គាស្រួយ នំប៉ាវស្នូលគ្រីមរាងភ្នំព្រិល នំប៉ាវស្នូលដំឡូងលាយសាច់គោ នំប៉ាវស្នូលល្ពៅចំហុយជាមួយគ្រីម ស៊ុបគ្រឿងសមុទ្រជាមួយបាយស្រួយ នំប៉ាវរូបកូនឆ្មាស្នូលពងមាន់ នំព្រិលស្នូលទុរេនលាយគ្រីម នំរូបក្ងានរសជាតិស្លឹកតើយ ។ល។ ទាំងអស់នេះ អាចរកបាននៅភោជនីយដ្ឋានចិន Hall of Golden Chimes ។ ចំណែកឌីមសាំទូទៅ មានបម្រើជូន រៀងរាល់ល្ងាច ពីម៉ោង ៥:០០ ល្ងាចដល់ ១០:៣០ យប់ តម្លៃចាប់ពី ៤ ដុល្លារ ។

សៀវម៉ៃសាច់ប៉ាវហ៊ឺ ដែលជាមុខម្ហូបបែបក្លាស៊ីក ត្រូវបានរុំជាមួយបង្គា និង ដុតដោយប្រើអណ្តាតភ្លើងដែលផ្តល់រសជាតិពីរដ៏ឆ្ងាញ់ប្លែកដល់អ្នកទទួលទាន។ បង្អែមនេះ ធ្លាប់ត្រូវបានបម្រើថ្វាយជូនជាពិសេសដល់អធិរាជ។

បន្ថែមទៅលើសៀវម៉ៃប៉ាវហ៊ឺ Hall of Golden Chimes នៅណាហ្គាវើលដ៍ ក៏មានម្ហូប និង បង្អែមដ៏ឆ្ងាញ់ប្លែកជាច្រើនទៀតផងដែរ ដូចជា ក្ងានខ្វៃ ទាប៉េកាំង ចាហួយខ្មៅលាយសម្បុកត្រចៀកកាំ និងនំពងទាដុតជាមួយសម្បុកត្រចៀកកាំ ។ល។

សូមទាក់ទងទៅកាន់លេខ +៨៥៥ ២៣ ២៦៣ ០៣១ ដើម្បីកក់តុ និង បន្ទប់ឯកជនទុកជាមុននៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes នៅណាហ្គាវើលដ៍។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង