Yearendyearend1140x150

មន្ត្រីជំនាញ៖ កម្ពុជា-ចិន មានកំណើនទំហំពាណិជ្ជកម្មកើនឡើងរហូតដល់៣៤%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៊ុន ចន្ធី បានថ្លែងឲ្យដឹងថា កាលានុវត្តភាព និងកំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីររហូតដល់ ៣៨% បើធៀបនឹងឆ្នាំ២០២០ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រជាបន្តបន្ទាប់ដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនលើគ្រប់វិស័យ។

ថ្លែងក្នុងពិធីបើកសន្និសីទស្តីពី «ការផ្សព្វផ្សាយពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៥ នៅប្រទេសកម្ពុជា» នៅថ្ងៃទី២៣មិថុនា ឯកឧត្តម ប៊ុន ចន្ធី បានគូសបញ្ជាក់ថា កម្ពុជា-ចិន មានកំណើនទំហំពាណិជ្ជកម្មកើនឡើង៣៤%។ ការជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារសកលដែលកំពុងមានចលនាក្នុងសម័យឌីជីថល ៤.០។

ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានស្នើដល់រដ្ឋាភិបាលចិនពន្លឿនការចរចាលើ ពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួន និងពន្លឿនចុះហត្ថលេខាសម្រាប់ការនាំចេញផ្លែមៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច សំបុកទឹកមាត់ត្រចៀកកាំ និងដូងពីប្រទេសកម្ពុជា ចូលទីផ្សារចិន ឱ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារឧស្សាហកម្ម ពាណិជ្ជកម្មចិន ICBC ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន គណៈកម្មការរៀបចំពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិ និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានគ្រាំទ្ររៀបចំសន្និសីទកម្ពុជា-ចិន នេះឡើង។

គួរជម្រាបជូនផងដែរថា សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការត្រៀមលក្ខណៈរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិកម្រិតពិភពលោកលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង