Yearendyearend1140x150
Img 0571

កម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូនេស៊ី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជាក្រោមយុទ្ធនាការទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយ«ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» នៅទីក្រុងមេដាន ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២២មិថុនានេះ។ កម្មវិធីផ្សព្វផ្សាយនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលខេត្តស៊ូម៉ាត្រាភាគខាងជើង (North Sumatera) និងបណ្តាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៃប្រទេសឥណ្ឌូនេស៊ី។

ហើយភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ី និងកិច្ចសហការពីក្រុមហ៊ុន Singapore Airlines ក្នុងការជំរុញការហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ឥណ្ឌូនេស៊ីនាពេលដ៏ខ្លីខាងមុខនេះ។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រ៊ី បានមានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា “Cambodian Tourism Roadshow” ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង “Cambodia Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” សំដៅផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាងផ្នែកឯកជនកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារឥណ្ឌូនេស៊ី។

កម្មវិធីនេះ ក៏ចូលរួមជាមួយការផ្សព្វផ្សាយអំពីការបើកដំណើរការសេវាទិដ្ឋាការពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ការលើកលែងលិខិត PCR Test អវិជ្ជមាន ៧២ម៉ោងមុនធ្វើដំណើរ ការលើកលែងធ្វើតេស្តរហ័សពេលមកដល់ និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈទូទាំងប្រទេស ព្រមទាំងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។

តាមរយៈកម្មវិធីនេះ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌូនេស៊ី ឱ្យមកទស្សនា “កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ” កាន់តែច្រើនឡើងនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង