Yearendyearend1140x150

របាយការណ៍៖«គ្រឿងញៀន»ធ្លាក់ថ្លៃនាំឲ្យការប្រើប្រាស់នៅអាស៊ីកើនឡើងខ្ពស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តាមរបាយការណ៍ស្តីពីគ្រឿងញៀនរបស់ពិភពលោក ដែលផ្សព្វផ្សាយដោយអង្គការសហប្រជាជាតិស្តីពីគ្រឿងញឿន និងឧក្រិដ្ឋកម្ម សម្រាប់ឆ្នាំ២០២១ គ្រឿងញៀនមានការកើនឡើង ពិសេសគឺគ្រឿងញៀនសំយោគ មេតំហ្វេតាមីន ដែលអាចបង្រ្កាបចាប់បាននៅតំបន់អាស៊ី មានរហូតដល់ទៅ១៧១តោន ក្នុងនោះក៏មានថ្នាំ មេតំហ្វេតាមីន ចំនួនជាង១ពាន់លានគ្រាប់។ នេះជាកម្រិតមួយខ្ពស់ធៀបនឹងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលបានចាប់ឃាត់ និងរឹបអូស។

ឯកឧត្តម ទី សុគន្ធ ជាសមាជិកគណៈកម្មាការនៃរដ្ឋសភាកម្ពុជា

ឯកឧត្តម ទី សុគន្ធ ថ្លែងក្នុងសន្និសីទអន្តរសភាអាស៊ាន (AIPA)ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ការកើនឡើងនៃការជូញដូរ និងប្រើប្រាស់គ្រឿងញៀន នារយៈពេលចុងក្រោយនេះ គឺជាកង្វល់រួម ក៏ដូចជាអាស៊ាន និងពិភពលោក ព្រោះបញ្ហាគ្រឿងញៀនជាបញ្ហារបស់មនុស្សគ្រប់រូប និងគ្មានព្រំដែន ដោយគ្រឿងញៀនអាចទៅដល់គ្រប់ទីកន្លែង ជាពិសេសអាចប្រើប្រាស់តាមរយៈឌីជីថល អនឡាញ។ ការកើនឡើងនេះដោយសារតែ តម្លៃគ្រឿងញៀននៅក្នុងពិភពលោកមានការថយចុះ។ ជាក់ស្តែង តម្លៃរបស់ថ្នាំយ៉ាម៉ា១គ្រាប់ប្រមាណ៣ដុល្លារ ប៉ុន្តែនៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ តម្លៃថ្នាំញៀនធ្លាក់ចុះមកត្រឹម១គ្រាប់ប្រមាណ១ដុល្លារ។ នេះជាកត្តាដែលធ្វើឲ្យអ្នកប្រើប្រាស់មានលទ្ធភាព និងការកើនឡើងនៃការប្រើប្រាស់គ្រឿងញៀន។

ជាលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាស៊ានបានអនុម័តវិធីសាស្ត្រអនុគ្រោះសូន្យចំពោះគ្រឿងញៀន (Zero tolerance approach) ជាមធ្យោបាយមួយដែលសកម្មភាពគ្រឿងញៀនខុសច្បាប់ទាំងអស់ត្រូវតែប្រយុទ្ឋប្រឆាំង និង បុគ្គល ព្រមទាំងអង្គការចាត់តាំងដែលពាក់ព័ន្ឋនឹងការចរាចរគ្រឿងញៀនទាំងអស់ ត្រូវតែដាក់ទោសទៅតាមច្បាប់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗ។

ឯកឧត្តម ជាម យៀប បានមានប្រសាសន៍បន្តថា នេះជាពេលវេលាដ៏មានសារៈសំខាន់បំផុត សម្រាប់សមាជិកសភាអាយប៉ាទាំងអស់ក្នុងការពិភាក្សា ដោះស្រាយ និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធិភាព ក្នុងការដោះស្រាយកត្តាប្រឈមដែលកំពុងមានការវិវត្តន៍។ ដោយមើលឃើញស្ថានភាពនេះ ប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀនត្រូវបានប្រសិទ្ធិនាមថា“ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ដែលមានសារៈសំខាន់បំផុតដល់ប្រទេស ដែលជាសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដទៃទៀត៕

ឯកឧត្តម ជាម យៀប មានជំនឿថា ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន បានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈសមាជិក សមាជិកាអាយប៉ា ដែលមានតួនាទីជាអ្នកសម្របសម្រួល និងផ្លាស់ប្តូរយោបល់ គោលនយោបាយ និងការជំរុញការអនុវត្តច្បាប់ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង