Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាស្នើឥណ្ឌូនេស៊ីឱ្យជួយជំរុញឱ្យមានជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍ប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានស្នើដល់ឥណ្ឌូនេស៊ីឲ្យជួយជំរុញឲ្យមានជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍ កម្ពុជា-ឥណ្ឌូនេស៊ី។ ការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសប្រគល់ជូន អនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាកន្លងមក តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

នៅក្នុងឱកាសនវ ឯកឧត្តម Y.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ក៏សន្យាបន្ត និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍទេសចរណ៍ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងប្រសើរ ថែមទៀត។

ឯកឧត្តម ក៏បន្ថែមទៀតថា តាមរយៈអនុស្សារណៈយោគយល់គ្នានេះ ស្ថានទូតឥណ្ឌូនេស៊ី បានរៀបចំ សិក្ខាសាលាវគ្គបណ្តុះបណ្តាល មូលដ្ឋានស្តីពី ទេសចរណ៍ហាឡាល់ (Tourism Halal) សម្រាប់មន្ត្រី ក្រសួងទេសចរណ៍កម្ពុជា ផងដែរក្នុងគោលដៅទាក់ទាញទេសចរ ម៉ូស្លីមនៅលើសាកលលោកជាពិសេសប្រជាជនឥណ្ឌូនេស៊ី មកទស្សនា នៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានស្នើដល់ឯកឧត្តម Y.M. Sudirman Haseng ឲ្យជួយជំរុញឲ្យមានជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍ កម្ពុជា-ឥណ្ឌូនេស៊ី ស្របតាមស្មារតី អនុស្សារណៈយោគយល់គ្នាខាងលើនេះផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង