
កោះកុង៖ កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ។ កំពង់ផែនេះសាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ព្រមទាំងបម្រើដល់ការនាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។
កំពង់ផែនេះ ជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និង សម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ៕


