Cctime 6monthsfree desktop
Cc times  web banner kh (2)

«សួនកីឡាទេសចរណ៍លើសមុទ្រ»នឹងរៀបចំនៅឆ្នេរអូរឈើទាល២អមជាមួយការកម្សាន្តសម្បូរបែប

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ គម្រោងរៀបចំ«សួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ»នឹងលេចចេញជារូបរាង នៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលញាំឱ្យមានការកម្សាន្តកាន់តែមានភាពសម្បូរបែបសម្រាប់ក្រុងព្រះសីហនុ។គម្រោងនេះ បង្កើតឡើងដោយក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ជាមួយនឹងទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លាអាម៉េរិក។

គម្រោងវិនិយោគកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ គឺនៅទល់មុខនឹងអគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទំហំទទឹង ១០០ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ និង ចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ មិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។

សួនកម្សាន្តកីឡាទេសចរណ៍នៅលើសមុទ្រនេះនឹងមាន ប្រាសាទទឹក, បាល់ទះលើទឹក, ពោងបង្វិលលើទឹក, ពោងរត់បង្វិលលើទឹក, ទូកពោងរាងផ្លែចេក, ទូកចែវ, ពោងបណ្តែតកម្សាន្តលើទឹក, ស្ពានដើរបណ្តែតទឹក, ទោងជិះកម្សាន្ត, និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង