Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ខេត្តបាត់ដំបងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

បាត់ដំបង៖ ខេត្តបាត់ដំបងផ្ដើមជំរុញការអនុវត្តស្តង់ដាអប្បបរមា (SOP) និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។ ការការពង្រឹងគុណភាពសេវាកម្ម និងមូលដ្ឋានអាជីវកម្មនេះកើតមានឡើងបន្ទាប់ពីចរន្តភ្ញៀវទេសចក្នុងស្រុកមានសន្ទុះកើនឡើងគួរឲ្យគាត់សម្គាល់ដោយក្នុងនោះទេសចរប្រមាណជាង៣០ម៉ឺននាក់បានដើរកម្សាន្តជារៀងរាល់សប្តាហ៍។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍។

បើតាមសេចក្តីប្រកាស លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធាលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រង ហូកា បានគូសបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចរន្តភ្ញៀវទេសចក្នុងស្រុកមានសន្ទុះកើនឡើងគួរឲ្យគាត់សម្គាល់ដោយក្នុងនោះទេសចរប្រមាណជាង៣០ម៉ឺននាក់បានដើរកម្សាន្តជារៀងរាល់សប្តាហ៍ ដូច្នេះការបន្តពង្រឹងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍មិនត្រឹមតែជួយកាត់បន្ថយការរីករាលដាននៃជំងឺឆ្លងកូវីដ-១៩ នោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការការពង្រឹងគុណភាពសេវាកម្ម និងមូលដ្ឋានអាជីវកម្មផ្ទាល់តែម្តង។

ភ្ជាប់ជាមួយការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាខាងលើ គម្រោង “ស្តារឡើងវិញសហគ្រាសក្នុងវិស័យកសិ-អាហារ និងទេសចរណ៍ (AFTER)” របស់អង្គការ UNIDO ក៏បានយកចិត្តទុកដាក់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ (Food and Beverage Services) ដល់អ្នកគ្រប់គ្រង និងបុគ្គលិកចំនួន ២០រូប ដោយផ្តោតសំខាន់លើជំនាញមួចំនួន។

ជំនាញសំខាន់ៗទាំងនោះរួមមាន៖ (១) ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារ នៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១)នីតិវិធីក្នុងភោជនីយដ្ឋាន និង (១២)អនាម័យ សន្តិសុខ និងសុវត្ថិភាព។

វគ្គបណ្តុះបណ្តាលខាងលើមានរយៈពេល ០៦ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន BS Restaurant ខេត្តបាត់ដំបង ហើយបង្រៀនដោយគ្រូបង្គោលអាស៊ាន ដែលមានចំណេះ និងជំនាញច្បាស់លាស់ ដោយក្នុងនោះសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពក្រោយការបណ្តុះបណ្តាលដោយក្រសួងទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង