Cctime 6monthsfree desktop
Cc times  web banner kh (2)

មេដឹកនាំអឺរ៉ុបធ្វើទស្សនកិច្ចនៅអ៊ុយក្រែនដើម្បីផ្ដល់ក្តីសង្ឃឹមនៃ«សមាជិកភាពអឺរ៉ុប»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង អ៊ុយក្រែន អ៊ីតាលី និងរូម៉ានី (ពីឆ្វេងទៅស្តាំ) ថតរូបនៅទីក្រុងគៀវ នៅថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2022។ © AFP / Sergei Supnisky 

ក្រុងគៀវ៖ មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និង រ៉ូម៉ានី បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនកាលពីថ្ងៃទី១៦ និងផ្តល់ក្តីសង្ឃឹមនៃសមាជិកភាពសហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែន និងសន្យាផ្ដល់អាវុធបន្ថែមទៀត ដើម្បីការពារការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។

សំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុង គៀវ ខណៈដំណើរទស្សនកិច្ចរបស់ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ប្រធានាធិបតីបារាំង Emmanuel Macron នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Mario Draghi និងប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis បានចាប់ផ្តើមដោយធ្វើដំណើរទៅកាន់ទីប្រជុំជនមួយដែលត្រូវបានបំផ្លាញដោយសង្រ្គាម។

បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy មេដឹកនាំនានាបានផ្តល់សញ្ញាថា អ៊ុយក្រែនគួរតែត្រូវបានផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុប ដែលជាការទាក់ទាញ គៀវ ឱ្យខិតទៅជិតប្លុកសេដ្ឋកិច្ច។

លោក Scholz បាននិយាយថា «អាឡឺម៉ង់បានទទួលជនភៀសខ្លួនអ៊ុយក្រែន ៨០០,០០០ នាក់ដែលបានភៀសខ្លួនចេញពីជម្លោះ ហើយនឹងបន្តគាំទ្រអ៊ុយក្រែនដរាបណាប្រទេសនេះនៅតែត្រូវការអាឡឺម៉ង់»។

លោក Macron បាននិយាយថា «ប្រទេសបារាំងនឹងបង្កើនការផ្តល់អាវុធដល់ទីក្រុងគៀវ ខណៈដែលរដ្ឋមន្ត្រីការពារជាតិណាតូ ដែលជួបប្រជុំនៅទីក្រុងប្រ៊ុចសែល បានសន្យាផ្តល់អាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន ខណៈពេលដែលកំពុងរៀបចំផែនការដើម្បីពង្រឹងសម្ព័ន្ធមិត្តយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក»។

លោក Scholz, លោក Macron និងលោក Draghi សុទ្ធតែបាននិយាយថា ពួកគេគឺជាអ្នកគាំទ្រដ៏ខ្លាំងរបស់អ៊ុយក្រែន ដែលបានចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុប លើថាមពលរុស្ស៊ី និងស្វែងរកអាវុធដើម្បីជួយដល់ទីក្រុងគៀវ។

លោក Zelenskiy បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអឺរ៉ុបថា «យើងពេញចិត្តចំពោះការគាំទ្រដែលផ្តល់ដោយដៃគូរួចហើយ យើងរំពឹងថានឹងមានការដឹកជញ្ជូនថ្មីនូវអាវុធធុនធ្ងន់ ដូចជា កាំភ្លើងធំ រ៉ុក្កែតទំនើប និង ប្រព័ន្ធការពារប្រឆាំងមីស៊ីល»។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន របស់មេដឹកនាំសហភាពអឺរ៉ុប បានចំណាយពេលជាច្រើនសប្តាហ៍ដើម្បីរៀបចំ។ តែទោះជាយ៉ាងណាដំណើរទស្សនកិច្ចនេះ ត្រូវបានវិមានក្រឹមឡាំងមើលឃើញថា ជាគោលនយោបាយ "គ្មានប្រយោជន៍ទាំងស្រុង" ហើយការផ្ដល់អាវុធរបស់អឺរ៉ុបគ្រាន់តែ "អូសបន្លាយសង្រ្គាម ធ្វើឲ្យប្រជាជនបាត់បង់កាន់តែច្រើន និងការខូចខាតដល់ជាតិបន្ថែមទៀតតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង