ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម នាថ្ងៃទី១៤ មិថុនា បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ - ២១ មិថុនា ដែលទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ជាមួយនឹងខ្យល់ម៉ូសុងនិរតីបក់ក្នុងល្បឿនមធ្យម។
តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៤ - ២៦ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣៤ - ៣៧ អង្សារ។ នៅតាមរាជធានីខេត្ត និងភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ និងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅអំឡុងពេលនោះក៏អាចមានផ្នែកនៃបណ្ដាខេត្តខ្លះ មានភ្លៀងធ្លាក់ច្រើន។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី ២៣ - ២៥ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣៤ - ៣៦ អង្សារ និងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៤ - ២៦ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣៤ - ៣៦ អង្សារ និងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕
