Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាទទួលបានភ្ញៀវទេសចរជិត៣៣ម៉ឺននាក់សម្រាប់សប្ដាហ៍ទី២ ខែមិថុនានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានភ្ញៀវសរុបចំនួន ៣២៧,១៥៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១០,២៥០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៦,៩០៤នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាស គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រៃវែង ៧៩,៦៩៥នាក់, ខេត្តព្រះសីហនុ ៥២,៤៥៨នាក់, ខេត្តបាត់ដំបង ៣៨,៩៥០នាក់, ខេត្តកំពត ៣១,៨៥៥នាក់, ខេត្តសៀមរាប ១៥,៩៥៩នាក់, រាជធានីភ្នំពេញ ១៤,៧៩៣នាក់, ខេត្តកំពង់ស្ពឺ ១៤,៤១៦នាក់, ខេត្តកែប ១២,៨៦៣នាក់, និង ខេត្តពោធិ៍សាត់ ១២,៦០២នាក់។

ក្រសួងបន្តថា តួលេខខាងលើមានការកើនឡើងប្រមាណ៣៩.៤៩% ធៀបនឹងចុងសប្តាហ៍កន្លងមក។ តាមការសង្កេតជាក់ស្តែង ភ្ញៀវដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាគច្រើនជាភ្ញៀវក្នុងខេត្តផ្ទាល់ ឬភ្ញៀវដែលនៅខេត្តជាប់គ្នា។

ចំពោះភ្ញៀវដែលដើរកម្សាន្តចេញពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ គឺមានការថយចុះបន្តិចក្នុងសប្តាហ៍នេះ លើកលែងតែគោលដៅតំបន់ឆ្នេរ ពិសេសកំពត និងកែប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង