
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី០៩ មិថុនា នេះ បានបើក ការបើកយុទ្ធនាការចាក់វ៉ាក់សាំងសាំងកូវីដ-១៩ ដូសទី៥ ដល់ថ្នាកដឹកនាំរាជរដ្ឋាភិបាន ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅតាមមន្ទីរពេទ្យរដ្ឋ ក្នុងរាជធានីភ្នំពេញចំនួន ០៤ និង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ធ្វើឡើងនៅតាមមន្ទីរពេទ្យដូចជា មន្ទីរពេទ្យកាល់ម៉ែត មន្ទីពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ ការចាក់វ៉ាក់សាំងនេះ ធ្វើនៅវេលាម៉ោង ៨:០០ ដល់ ១១:០០ និង ១៤:០០ ដល់ ១៧:០០។
គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ត្រូវមានគម្លាតពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ យ៉ាងតិច៣ខែឡើង៕