
ចិន៖ ក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បាននឹងកំពុងឈានចូលដល់ដំណាក់កាលដ៏សំខាន់នៃការជំរុញកម្មវិធីទ្រង់ទ្រាយធំនៃការផលិតបច្ចេកវិទ្យា 5G របស់ខ្លួននៅទូទាំងប្រទេស។ការពង្រីកនេះ ធ្វើឡើងក្រោមពេលជិតបីឆ្នាំបន្ទាប់ពីប្រទេសនេះបានផ្តល់ភ្លើងខៀវដល់ការប្រើប្រាស់ 5G។
បច្ចុប្បន្ននេះស្ថានីយ៍មូលដ្ឋានប្រព័ន្ធ 5G សរុបចំនួន ១.៦១៥ លាន ត្រូវបានសាងសង់នៅទូទាំងប្រទេសចិន ដោយមាន ៦៥៤,០០០ បន្ថែមក្នុងឆ្នាំ ២០២១។នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន។
បណ្តាញ 5G នេះ ត្រូវបានគ្របដណ្តប់គ្រប់ទីក្រុងកម្រិតខេត្ត និង ស្រុក ៨៧ ភាគរយក្នុងទីប្រជុំជនទូទាំងប្រទេសចិនដោយចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត 5G នៅក្នុងប្រទេសចិនមានលើសពី ៤១៣ លាននាក់។ហើយចិនមានគម្រោង "5G + industrial internet" ចំនួន ២,៤០០ កំពុងសាងសង់ដែលបានបង្កើតនូវកម្មវិធី 5G ថ្មីជាង ២០,០០០បន្ថែមទៀត៕