Cctime 6monthsfree desktop
Cc times  web banner kh (2)

បច្ចុប្បន្នតម្លៃទុរេនកំពតហាក់ចុះថ្លៃបន្តិច ព្រោះកំពុងដល់រដូវសម្បូរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ បច្ចុប្បន្ននេះ តម្លៃទុរេនកំពតហាក់ចុះថ្លៃបន្តិច ព្រោះកំពុងរដូវសម្បូរផ្លែទុរេន។ ដោយឡែកតម្លៃទុរេនកំពត កាលពីនៅដើមរដូវ ជាមធ្យមតម្លៃចន្លោះពីជាង៣ម៉ឺន-៤ម៉ឺនរៀល ទៅតាមពូជទុរេននីមួយៗ ប៉ុន្តែបច្ចុប្បន្ននេះ តម្លៃទុរេនចុះថ្លៃបន្តិចចន្លោះពី១៥០០០រៀល-២៥០០០រៀល ។ នេះបើតាមការឲ្យដឹងពីលោក សេង វណ្ណធឿន ជំនួយការរបស់ប្រធានមន្ទីរកសិកម្មខេត្តកំពត។

លោក សេង វណ្ណធឿន បានបញ្ជាក់ថា បច្ចុប្បន្នតម្លៃទុរេនកំពតបានចុះថ្លៃបន្តិចដោយ តម្លៃទុរេនកំពត ពូជសន្តង់កិត បេះដល់ចំការ តម្លៃ ១៥០០០រៀល/គីឡូក្រាម លក់លើទីផ្សារជាមធ្យម ២០០០០រៀល/គីឡូក្រាម។ តម្លៃទុរេនកំពត ពូជឱខាក់ បេះដល់ចំការ តម្លៃ ១៧០០០-១៨០០០ រៀល/គីឡូក្រាម លក់លើទីផ្សារជាមធ្យម ២៣០០០រៀល/គីឡូក្រាម។ តម្លៃទុរេនកំពត ពូជមួនថង បេះដល់ចំការ តម្លៃ ២០០០០រៀល -២២០០០រៀល/គីឡូក្រាម លក់លើទីផ្សារជាមធ្យម ២៥០០០រៀល/គីឡូក្រាម។

លោក សេង វណ្ណធឿន បានបន្ត នៅដើមរដូវនៃផ្លែទុរេន តម្រូវការនៅទីផ្សារមានការកើនឡើង បើធៀបនឹងឆ្នាំមុន។ លោក បានឲ្យដឹងទៀតថា បញ្ហាប្រឈមដែលកសិករខ្មែរជួបប្រទះនោះគឺ ទុរេនប្រទេសជិតខាងមានតម្លៃធូរថ្លៃជាងទុរេនកំពត តែរឿងគុណភាព និងរសជាតមិនអាចប្រៀបធៀបជាមួយទុរេនកំពតបានទេ។ មួយវិញទៀតគឺ រឿងមានឈ្មួញមួយចំនួនតូចលួចបន្លំទុរេនកំពត លក់ឱ្យអតិថិជន ដែលគាត់មិនដឹង ធ្វើឱ្យខូចកេរ្ត៍ឈ្មោះផលិតផលទុរេនកំពត។

លោក សេង វណ្ណធឿន បានបញ្ជាក់ថា បច្ចុប្បន្ននេះផ្ទៃដីដាំដុះទុរេន ក្នុងឆ្នាំ២០២១ មាន ១០៥៥ ហិកតា ផ្ទៃដីប្រមូលផល ៨៧៨ ហិកតា ទិន្នផលទទួលបាន ១៥ តោន/ហិកតា និងទទួលបរិមាណផលចំនួន ១៣ ១៧០ តោន។ បើប្រៀបធៀបឆ្នាំ២០២០ ទុរេនមានផ្ទៃដីដាំដុះ ១០៦០ ហិកតា ផ្ទៃដីប្រមូលផល ៨៩៨ ហិកតា ទិន្នផលទទួលបាន ១៥ តោន/ហិកតា និងទទួលបរិមាណផលចំនួន ១៣ ៤៧០ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង