Yearendyearend1140x150

ឡាវនិងបេឡារុស្សតេស្ត«មីស៊ីល»ប្រឆាំងយន្តហោះចម្បាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀងច័ន្ទ៖ ក្រសួងការពារជាតិឡាវ និង បុគ្គលិកបច្ចេកទេសមកពីក្រុមហ៊ុនសព្វាវុធរបស់បេឡារុស្ស នៅថ្ងៃទី ៣០ ឧសភា បានរួមគ្នាធ្វើការបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតឡាវ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Col. Chansamone Chanyalath និងឧត្តមសេនីយទោ Vladimir Pavlovich Bastayenko តំណាងឱ្យក្រុមហ៊ុន Tetraedr UE បានធ្វើការសាកល្បងមីស៊ីល នៅចំពោះមុខមន្ត្រីមកពីប្រទេសឡាវ និង បេឡារុស្ស។ ប្រព័ន្ធមីស៊ីលពីដីទៅអាកាស C-១២៥ ដែលត្រូវបានគេស្គាល់ថា ជាគ្រាប់រ៉ុក្កែត SAM-3 ត្រូវបានបង្កើតឡើងនៅក្នុងអតីតសហភាពសូវៀត ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងសម័យសង្គ្រាមត្រជាក់។

ឧត្តមសេនីយទោ សំផន មិត្តភ័ក្រ បានមានប្រសាសន៍ថា មន្ត្រីយោធាឡាវបានទទួលការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍យោធាផ្សេងៗក្នុងរយៈពេលពីរខែ។ ឧត្តមសេនីយទោ បន្តថា មន្ត្រីយោធាឡាវបានរៀនប្រតិបត្តិការបាញ់មីស៊ីលប្រឆាំងយន្តហោះ និង មជ្ឈមណ្ឌលបញ្ជាចល័ត ក៏ដូចជាទទួលបានការបណ្តុះបណ្តាលផ្នែកយុទ្ធសាស្ត្រយោធា និងគំរូផងដែរ។

គួរបញ្ជាក់ថា Tetraedr UE គឺជាសហគ្រាសឯកតាឯកជនផ្នែកវិទ្យាសាស្ត្រ និងឧស្សាហកម្មដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ និងផលិតប្រព័ន្ធអាវុធអេឡិចត្រូនិកទំនើប និងកម្មវិធីដែលប្រើក្នុងរ៉ាដា និងវត្ថុបញ្ជាវិទ្យុអេឡិចត្រូនិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង