Yearendyearend1140x150
Img 0571

ភ្លើងឆេះព្រៃនៅភាគនិរតីប៉ាគីស្ថានដែលអូសបន្លាយរយៈពេល១៥ថ្ងៃត្រូវបានគ្រប់គ្រង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ភ្លើងឆេះព្រៃនៅភាគនិរតីប៉ាគីស្ថានដែលអូសបន្លាយរយៈពេល១៥ថ្ងៃត្រូវបានគ្រប់គ្រង ប្រភពរូប៖ ស៊ីស៊ីធីវី

ប៉ាគីស្ថាន៖ ភ្លើងឆេះព្រៃដ៏ធំដែលបានអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅក្នុងជួរភ្នំភាគនិរតីរបស់ប្រទេសប៉ាគីស្ថាន ត្រូវបានពន្លត់ជាបឋមកាលពីថ្ងៃអង្គារ ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃវិស័យជាច្រើន រួមទាំងយន្តហោះពន្លត់អគ្គីភ័យពិសេសដែលផ្តល់ដោយរដ្ឋាភិបាលអ៊ីរ៉ង់។

ភ្លើងឆេះព្រៃនៅស្រុក Sherani នៃ Balochistan បានបំផ្លិចបំផ្លាញព្រៃឈើប្រហែល ៤៤ គីឡូម៉ែត្រការ៉េ ដោយមានដើមស្រល់ និងដើមអូលីវ ជិត ២៥០,០០០ និង ដើមឈើរី រាប់លានដើមបានឆេះ។ ភ្លើងក៏បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សត្វព្រៃនៅតំបន់ជួរភ្នំ Koh-e-Suleman ផងដែរ។

អាជ្ញាធរឆ្លើយតបគ្រោះអាសន្នថ្នាក់ខេត្ត និងថ្នាក់ជាតិបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការពន្លត់អគ្គីភ័យ និងជួយសង្គ្រោះជាច្រើនថ្ងៃចុងក្រោយនេះ។ តាមសំណើរបស់រដ្ឋាភិបាលសហព័ន្ធប៉ាគីស្ថាន ប្រទេសជិតខាងដូចជា អ៊ីរ៉ង់បានបញ្ជូនយន្តហោះចម្បាំង ដែលអាចទម្លាក់ទឹកបានដល់ទៅ ៤០ តោនពីលើអាកាសដើម្បីជួយពន្លត់ភ្លើង។

អ្នកនាំពាក្យរដ្ឋាភិបាល Balochistan លោក Farah Ameem Shah បាននិយាយថា គ្រោះមហន្តរាយនេះបង្កឡើងដោយភ្លើងឆេះនៅកន្លែងជាច្រើន ហើយមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង