
ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២២ មានចំនួនសរុបមាន៣០២,៨១២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨៧,៣៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៤៧៧នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៣ ខែឧសភានេះ។
បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៩,៤២១នាក់, ខេត្តបាត់ដំបង ៣៨,២១០នាក់, រាជធានីភ្នំពេញ ៣៧,១៥២នាក់, ខេត្តកំពត ៣០,១០៥នាក់, ខេត្តកែប ២៣,៨៤៩នាក់, ខេត្តសៀមរាប ២២,៩៤៣នាក់ និងខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។
ក្រសួងបញ្ជាក់ថា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាង៣០ម៉ឺននាក់ ខណៈដែលថ្ងៃអាទិត្យនេះជាថ្ងៃទី១៥ជាប់គ្នា ដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩៕