Yearendyearend1140x150

ភ្លៀងធ្លាក់មួយមេធំបណ្តាលឲ្យ«តំបន់ខ្លះនៃទីក្រុងបាងកកស្ទះចរាចរណ៍»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងបាងកក ចាប់ពីយប់ថ្ងៃអង្គារ ដល់ព្រឹកថ្ងៃពុធ បណ្តាលឱ្យមានទឹកជំនន់ និងចរាចរណ៍នៅលើផ្លូវជាច្រើន ហើយសាលារៀនដែលលិចទឹកត្រូវបានបិទ។ មន្ត្រីបានរាយការណ៍ពីទឹកជំនន់នៅកម្រិតខ្ពស់តាមចិញ្ចើមផ្លូវ និងធ្វើឱ្យមានការស្ទះចរាចរណ៍លើផ្លូវ Srinagarind និង Sukhumvit 107 (Bearing) ក្នុងខេត្ត Samut Prakan ជាខ្លាំង។

មន្រ្តីថៃបានគូសបញ្ជាក់ថាទីក្រុងបាងកក ទឹកជំនន់បានកើតឡើងនៅលើផ្លូវមួយចំនួនធំក្បែរតុលាការព្រហ្មទណ្ឌ ផ្លូវ Ngam Wong Wan និងផ្នែកនៃខ្លះផ្លូវ Lat Phrao រួមទាំងផ្លូវប្រសព្វជាមួយផ្លូវ Ratchadaphisek ដោយយានជំនិះខ្លះជាប់គាំង ហើយខ្លះប្រឈមនិងគ្រោះថ្នាក់ចរាចរណ៍។ មន្រ្តីបន្តថាចរាចរណ៍ក៏មានការយឺតយ៉ាវខ្លាំងផងដែរនៅលើផ្លូវល្បឿនលឿនចូលឆ្ពោះទៅស្ពាន Rama IX និងនៅលើផ្លូវ Ramkhamhaeng រួមទាំងផ្នែកនៅផ្លូវប្រសព្វ Lam Salee ដោយសាលា Sattriwitthaya 2 ក្នុងសង្កាត់ Lat Phrao នៃទីក្រុងបាងកក ត្រូវបានបិទទ្វានៅថ្ងៃពុធនេះ ដោយសារទឹកជំនន់បានលិចចូល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង