Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរជិត៤០ម៉ឺននាក់សម្រាប់សប្ដាហ៍ទី២នៃខែឧសភានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរចេញដើរកម្សាន្តសម្រាប់សប្ដាហ៍ទី២នៃខែឧសភា ឆ្នាំ២០២២នេះ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ សម្រាប់សប្ដាហ៍ទី២នៃខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាមានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តចំនួន ៣៩០,៦០៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៧២,៥៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៨,០៧២នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹង ស្ថានភាពភ្ញៀវទេសចរក្នុងរយៈពេល៤សប្តាហ៍ជាប់ៗគ្នាចុងក្រោយនេះ បានបង្ហាញឱ្យឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៃប្រទេសកម្ពុជាកំពុងវិលត្រលប់ទៅរកស្ថានភាពដើមពេញលេញវិញ ដូចកាលពីមុនពេលផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩។

ក្រសួងបញ្ជាក់ថា នៅសប្ដាហ៍ទី៣នៃខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣៣ម៉ឺននាក់ សប្ដាហ៍ទី៤នៃខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣១ម៉ឺននាក់ សប្ដាហ៍ទី១នៃខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣០ម៉ឺននាក់។ ដោយឡែក សម្រាប់សប្ដាហ៍ទី២នៃខែឧសភា ឆ្នាំ២០២២នេះ (ជាសប្ដាហ៍ទី៤ដែលភ្ញៀវទេសចរផ្ទៃក្នុងបន្តកើនឡើង) ដោយមានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្ត៣៩០,៦០៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៧២,៥៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៨,០៧២នាក់។

គោលដៅទេសចរណ៍សំខាន់ៗសម្រាប់សប្តាហ៍ទី២នៃខែឧសភានេះ រួមមាន៖ ខេត្តព្រះសីហនុ ១១០,៩៨៩នាក់, រាជធានីភ្នំពេញ ៤០,២៩៨នាក់, ខេត្តបាត់ដំបង ៣៦,១១០នាក់, ខេត្តកែប ៣៥,៥០០នាក់, ខេត្តកំពត ៣២,២៧៩នាក់, ខេត្តសៀមរាប ៣២,០៥៧នាក់ និង ខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។

តួលេខខាងលើមានការកើនឡើងប្រមាណ ៣០.២៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ជាមួយតួលេខខាងលើ នេះជាសប្តាហ៍ទី៤ជាប់គ្នា ដែលចរន្តភ្ញៀវទេសចរហក់ឡើងដល់ជាង៣០ម៉ឺននាក់ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ គួរបញ្ជាក់ដែរថា កាលពីឱកាសបុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង៥លាន១៧ម៉ឺននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង