Cctime 6monthsfree desktop
Cc times  web banner kh (2)

ពិព័រណ៍ម្ហូបអាហារនៅខេត្តព្រះសីហនុបិទបញ្ចប់ជាមួយអ្នកចូលទស្សនាជាង៥ម៉ឺននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)

ព្រះសីហនុ៖ កម្ពុជាបានរៀបចំពិធីតាំងពិព័រណ៍ម្ហូបអាហារ និង ផលិតផលខ្មែរនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយម្ហូបអាហារប្រពៃណីខ្មែរ ពិសេសអាហារតំបន់ឆ្នេរ ផ្សព្វផ្សាយវឌ្ឍនភាព និងសក្តានុពលទេសចរណ៍។ក្នុងរយៈពេល៣ថ្ងៃនេះ មានអ្នកចូលរួម និងអ្នកទស្សនាប្រមាណ៥ម៉ឺននាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។

ពិធីតាំងពិព័ណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់អាហារតាមស្តង់ចំនួន១៣៩ស្តង់ ក្នុងនោះស្ដង់សមាគមន៍ទេចរណ៍តំបន់ឆ្នេរចំនួន១៧ ស្ដង់ចម្អិនអាហារភ្លាមៗចំនួន៥១ ស្ដង់សណ្ឋាគារភោជនីយដ្ឋាន និងអាហារប្រពៃណីចំនួន២១ ស្ដង់បង្អែម ការ៉ែម និងនំខ្មែរចំនួន៨ ស្ដង់ភេសជ្ជៈ តែ កាហ្វេចំនួន៦ ស្ដង់ផ្លែឈើស្រស់ចំនួន៥ ស្ដង់វត្ថុអនុស្សាវរីយ៍ចំនួន៣ និងស្ដង់ផលិតផលក្នុងស្រុកចំនួន២៨។ នេះបើតាមសេចក្តីជូនដំណឹង។

ឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ តំណាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះ គឺជាការរួមចំណែកលើកកម្ពស់ ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ពិសេសទេសចរណ៍ខេត្តព្រះសីហនុពិតជាចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុ ធ្វើឡើងក្រោមការដឹកនាំរវាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីគម្រោងទេសចរណ៍ GMS TIIG No.3701-CAM ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង