Yearendyearend1140x150

កម្ពុជាបន្តរក្សាខ្សែច្រវ៉ាក់តម្លៃជាមួយឧស្សហកម្មវៀតណាមដើម្បីរក្សាការវិនិយោគផលិតកង់នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ត្រឹង វឹកខាន់ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម) 

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានយល់ស្របគ្នា ក្នុងការរក្សាឱ្យបាននូវនិរន្តរភាពនៃខ្សែច្រវ៉ាក់តម្លៃរវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខានិងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប គឺជាកិច្ចការដ៏ចាំបាច់និងសំខាន់បំផុត ដើម្បីរក្សាបាននូវវិនិយោគផលិតកង់នៅកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអង់គ្លេស ដែលមានការនាំចូលគ្រឿងបន្លាស់មួយចំនួនដែលផលិតនៅវៀតណាមមករួមបញ្ចូលក្នុងផលិតកម្មនៅកម្ពុជាផងដែរ។

ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការរួមគ្នាបន្តខ្សែច្រវ៉ាក់តម្លៃនេះ នឹងផ្តល់ផលចំណេញដល់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំងពីរ និងជំរុញឱ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់អាស៊ាន។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនៅក្នុងឱកាសពិភាក្សាអំពីការបន្តរក្សាខ្សែច្រវ៉ាក់រវាងឧស្សាហកម្មប្រទេសកម្ពុជា-វៀតណាម នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តសហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្នុងរៀងៗខ្លួន ហើយជូនដំណឹងឱ្យគ្នាទៅវិញទៅមកឱ្យបានឆាប់ៗ នាពេលខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង