Yearendyearend1140x150

កូរ៉េខាងជើងបានរាយការណ៍ពី«ករណីវិជ្ជមានកូវីដ១៩ជាលើកដំបូង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីធីថាមស៍
/
កូរ៉េខាងជើងបានរាយការណ៍ពី«ករណីវិជ្ជមានកូវីដ១៩ជាលើកដំបូង» ប្រភពរូប៖ សារព័ត៌មានយ៉ុនហាប់

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី១២ ខែឧសភា បានរាយការណ៍ថាប្រទេសនេះបានរកឃើញករណីវិជ្ជមានកូវីដ១៩ ជាលើកដំបូងរបស់ខ្លួន។ នៅក្នុងដំណាក់កាលនេះដែរ មេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានបញ្ជាឱ្យទីក្រុងទាំងអស់ស្ថិតក្នុងស្ថានភាពបិទខ្ទប់ដើម្បីការពារការរីករាលដាលនៃជំងឺនេះ។

ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើងបានរាយការណ៍ថា ករណីវិជ្ជមានកូវីដ១៩ដំបូងនេះ គឺមកពីទីក្រុងព្យុងយ៉ាង និង ជាប្រភេទអូមីក្រង់ (Omicron BA.2) ។

ការរាយការណ៍បាននិយាយទៀតថា «ភាពអាសន្នដ៏ធំបំផុតរបស់ប្រទេសលើកនេះ មកពីមានការឆ្វេសប្រហែសនៅក្នុងផ្នែកចត្តាឡីស័ករបស់យើង។ដោយផ្នែកនេះចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០មក ដែលមានរយៈពេល២ឆ្នាំនិង៣ខែ គឺរក្សាបានសុវត្ថិភាពរហូតមក»។

ការរាយការណ៍បានបន្ថែមថា ប្រជាជននៅទីក្រុងព្យុងយ៉ាងបានឆ្លងមេរោគ អូមីក្រង់ ក៏ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនករណី ឬប្រភពទំនងនៃការឆ្លងនោះទេ។ លោក គីម ជុងអ៊ុន បានធ្វើជាប្រធានកិច្ចប្រជុំដ៏សំខាន់មួយនៅក្នុងថ្ងៃតែមួយនោះ ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃមេរោគឆ្លងនេះ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានណែនាំថា ទីក្រុង និងស្រុកទាំងអស់ត្រូវតែស្ថិតក្នុងស្ថានភាពបិទខ្ទប់ទាំងស្រុង ហើយអាជីវកម្ម ផលិតកម្ម និងការរស់នៅទាំងអស់ សុទ្ធតែត្រូវប្រព្រឹត្តទៅដោយស្ថានភាពដាច់ដោយឡែក ដើម្បីទប់ស្កាត់ទាំងស្រុងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ត្រូវបង្កើននិងពង្រឹងការការពារសមរភូមិជួរមុខ ដូចជាព្រំដែន តំបន់សមុទ្រ និងដែនអាកាស ដើម្បីធានាថាការការពារជាតិមានភាពថ្លោះធ្លយណាមួយកើតឡើង៕កូរ៉េខាងជើងបានរាយការណ៍ពី«ករណីវិជ្ជមានកូវីដ១៩ជាលើកដំបូង»

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី១២ ខែឧសភា បានរាយការណ៍ថាប្រទេសនេះបានរកឃើញករណីវិជ្ជមានកូវីដ១៩ ជាលើកដំបូងរបស់ខ្លួន។ នៅក្នុងដំណាក់កាលនេះដែរ មេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានបញ្ជាឱ្យទីក្រុងទាំងអស់ស្ថិតក្នុងស្ថានភាពបិទខ្ទប់ដើម្បីការពារការរីករាលដាលនៃជំងឺនេះ។

ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើងបានរាយការណ៍ថា ករណីវិជ្ជមានកូវីដ១៩ដំបូងនេះ គឺមកពីទីក្រុងព្យុងយ៉ាង និង ជាប្រភេទអូមីក្រង់ (Omicron BA.2) ។

ការរាយការណ៍បាននិយាយទៀតថា «ភាពអាសន្នដ៏ធំបំផុតរបស់ប្រទេសលើកនេះ មកពីមានការឆ្វេសប្រហែសនៅក្នុងផ្នែកចត្តាឡីស័ករបស់យើង។ដោយផ្នែកនេះចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០មក ដែលមានរយៈពេល២ឆ្នាំនិង៣ខែ គឺរក្សាបានសុវត្ថិភាពរហូតមក»។

ការរាយការណ៍បានបន្ថែមថា ប្រជាជននៅទីក្រុងព្យុងយ៉ាងបានឆ្លងមេរោគ អូមីក្រង់ ក៏ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនករណី ឬប្រភពទំនងនៃការឆ្លងនោះទេ។ លោក គីម ជុងអ៊ុន បានធ្វើជាប្រធានកិច្ចប្រជុំដ៏សំខាន់មួយនៅក្នុងថ្ងៃតែមួយនោះ ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃមេរោគឆ្លងនេះ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានណែនាំថា ទីក្រុង និងស្រុកទាំងអស់ត្រូវតែស្ថិតក្នុងស្ថានភាពបិទខ្ទប់ទាំងស្រុង ហើយអាជីវកម្ម ផលិតកម្ម និងការរស់នៅទាំងអស់ សុទ្ធតែត្រូវប្រព្រឹត្តទៅដោយស្ថានភាពដាច់ដោយឡែក ដើម្បីទប់ស្កាត់ទាំងស្រុងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ត្រូវបង្កើននិងពង្រឹងការការពារសមរភូមិជួរមុខ ដូចជាព្រំដែន តំបន់សមុទ្រ និងដែនអាកាស ដើម្បីធានាថាការការពារជាតិមានភាពថ្លោះធ្លយណាមួយកើតឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង