
ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២០នេះ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់សត្វចិញ្ចឹមក្នុងស្រុកសរុបប្រមាណជិត៤៤លានក្បាល រួមមាន សត្វគោ និងក្របី មានប្រមាណ ៨២៤ ៦៨៨ក្បាល ជ្រូកមានប្រមាណ ២ ១១៧ ០០០ក្បាល និងបក្សីមានប្រមាណ ៤០ ៨៨៩ ០០០ក្បាល ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
ក្នុងនោះដែរ ការចិញ្ចឹមគោ និងក្របី មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៩០ ៧១៦តោន ឬប្រមាណ ៨២៤ ៦៨៨ក្បាល ដែលនាំយកមកពីកសិដ្ឋានចំនួន ៣៧កន្លែង ឬស្មើប្រមាណ ១០ ០៩៥ក្បាល និងនៅតាមកសិករចិញ្ចឹម ៣ ២១៧ ០៦២ក្បាល ។
ចំណែកការចិញ្ចឹមជ្រូក មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ១០៥ ៨៧០តោន ឬប្រមាណ ២ ១១៧ ០០០ក្បាល ដែលនាំមកពីកសិដ្ឋាន ៥៣០កន្លែង ឬស្មើនឹងប្រមាណ ១ ១៥៥ ៤៣១ក្បាល និងមកពីកសិករចិញ្ចឹម ១ ០៣០ ៤៩៤ក្បាល ។
ការចិញ្ចឹមបក្សី លទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៤៩ ០៦៧តោន ឬស្មើនឹងប្រមាណ ៤០ ៨៨៩ ០០០ក្បាល ដែលនាំមកពីកសិដ្ឋាន ៨២៤កន្លែង ឬស្មើប្រមាណ ១២ ៦៣១ ៩៧៤ក្បាល ដែលនាំមកពីកសិករចិញ្ចឹម ២៧ ៧៦៣ ៤៧៩ក្បាល។
.jpg?1590547770)

.jpg?1590547814)
.jpg?1590547833)
.jpg?1590547849)