Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ក្រុមហ៊ុន ឈីវ ទីម៉ិច ដាក់សម្ពោធ«អាគារស្នាក់ការកណ្តាល»តម្លៃជាង៣លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖អាគារស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលចំណាយថ្លៃសាងសង់ជាង៣លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ៩ ខែឧសភា ដោយមានការអញ្ជើញចូលរួមពីភ្ងៀវកិត្តិយសមកពីជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃសមាគមសម្ព័ន្ធខ្មែរ-ចិន និង អ្នកជំនួញជាច្រើនរូប។ ការប្រកាសសម្ពោធនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននេះ បានចាក់គ្រឹះក្នុងវិស័យអចលនទ្រព្យ អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និង វិស័យកសិកម្មយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជាអស់រយៈពេល៣៣ឆ្នាំ។

លោកឧកញ្ញា ដួង តិច ប្រធានក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា៖ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានចាក់ឫសនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយអាជីវកម្មរបស់លោកបានបន្តរីកចម្រើនជាលំដាប់។លោកបានចាត់ទុក អាគារសម្ពោធនៅពេលនេះ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ខ្លួន ។

ការរីកចម្រើននៅថ្ងៃនេះ ឧកញ្ញា ដួង តិច មិនបានភ្លេចឡើងពីគុណបំណាច់ដែលបានបន្សល់ទុកពីឪពុករបស់លោក គឺលោកឧកញ្ញា ដួង ឈីវ ដែលខំប្រឹងប្រែងបង្កើត និងអភិវឌ្ឍន៍ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប នេះឡើង ។

ក្រៅពីបន្តវេនក្នុងការគ្រប់គ្រងក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប លោកឧកញ្ញា ដួង តិច ក៏បានបង្កើតក្រុមហ៊ុន រ៉ូហ្វាខេម គ្រុប( Roffa Cam Group) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ហើយ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងអស់រយៈពេល ១៩ឆ្នាំមកហើយ ដោយបាននាំចូលផលិតផលដែលមានគុណភាពខ្ពស់ ដូចជា ស្រា ភេសជ្ជៈ និង ការផ្គត់ផ្គង់ផលិតផលវេជ្ជសាស្រ្តជាដើម។បច្ចុបន្បក្រុមហ៊ុន រ៉ូហ្វាខេម គ្រុបរបស់លោក បានប្រគល់ជូនកូនស្រីច្បងរបស់លោក គឺកញ្ញា Nicole ជាអ្នកគ្រប់គ្រង ដោយមានតួនាទីជា ធ្វើជា CEO របស់ក្រុមហ៊ុន។

គួរបញ្ជាក់ថា អគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប មានទីតាំងនៅផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អគារដ៏ស្គឹមស្កៃនេះបានចាប់ផ្តើមសាងសង់នៅខែឧសភា ឆ្នាំ២០២១ ជាមួយនឹងរយៈពេលនៃការសាងសង់មានចំនួន១១ខែ។

ចំពោះក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដោយមានឧកញ្ញា ដួង ឈីវ និង ភរិយាដែលជាស្ថាបនិក ហើយអាជីវកម្មចម្បងរបស់ក្រុមហ៊ុនគឺ អចលនទ្រព្យ អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និង វិស័យកសិកម្មជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង