Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ក្រុមហ៊ុនធំៗ១៣ប្រកាសផ្តល់ឱកាសការងារ១៦១២កន្លែងដល់យុវជនក្នុងវេទិកាការងាររបស់NEA

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រុមហ៊ុនធំៗចំនួន១៣ រៀបចំវេទិកាការងារប្រចាំខែ ដោយផ្តល់នូវឱកាសការងារចំនួន ១៦១២ កន្លែង ក្នុងមុខជំនាញផ្សេងៗគ្នា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ។

បើតាមសេចក្តីប្រកាស ក្រុមហ៊ុនធំៗទាំង១៣ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកា ការងាររបស់NEA នោះរួមមាន៖ សណ្ឋាគារភ្នំពេញ, ធនាគារកាថេយូណៃធីត, ដាយណូស័រអាឡាយ, Online, Almond Hospitality Group, Lee’s, ក្រុមហ៊ុន SOKIMEX, Brown Coffee, ធនាគារហត្ថា, MJQ Mengly J.Quach Education, iCare Benefits Group ,TOA និងក្រុមហ៊ុន BETAGRO។

វេទិកាការងារនេះ នឹងត្រូវបានរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានា បាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។ នេះបើតាមសេចក្តីប្រកាស។

ដូចនេះ ចំពោះសិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ដើម្បីទទួលព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង